ព័ត៌មានកីឡា៖ អតីតខ្សែប្រយុទ្ធ ជម្រើសជាតិ ប្រេស៊ីលដែលមានវ័យ ៧៤ ឆ្នាំហើយនោះ បានលាតត្រដាងពីការយល់ឃើញរបស់ខ្លួនចំពោះ កីឡាករឆ្នើមលំដាប់ថ្នាក់ពីភពលោក ទាំង ២ រូប ថារវាងអ្នកទាំងពីរ គឺមានម្នាក់ដែលគាត់ពេញចិត្ដនឹងទេព្យកោសល្យប្រសិនបើគាត់ត្រូវជ្រើសរើស។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Mirror ពីសម្ដី លោក Pele ឲ្យដឹងថា សមត្ថភាពទម្រង់លេងរបស់អ្នកទាំងពីរ រវាង Messi និង Ronaldo មិនមានចំនុចណាលើសគ្នានោះទេ ដូច្នេះជារឿងមួយលំបាកផងដែរ សម្រាប់ការជ្រើសរើសរបស់ អ្នកគាំទ្រ ប៉ុន្ដែបើសម្រាប់គាត់វិញ ប្រសិនមានឱកាសជ្រើសរើសមែននោះ គឺគាត់នឹងរើសយក Messi វិញ ។
លើសពីនេះទៅទៀតគាត់បានបន្ថែមទៀតថា វាមិនមែនមានន័យថា រវាងអ្នកទាំងពីរ គាត់ស្រលាញ់ Messi ច្រើនជាង Ronaldo នោះទេ ប៉ុន្ដែកាលពីមុនមានមនុស្សជាច្រើនបានសួរគាត់អំពីរឿងនេះដែរ ប៉ុន្ដែគាត់ពេលនោះ ក៏មិនអាចប្រៀបធៀបគ្នា ហើយបកស្រាយចេញដែរ រហូតមកទល់ឥលូវ ទើបគាត់ដឹងថា ប្រសិនបើមានជម្រើសមែន គាត់នឹង ជ្រើសយក Messi ។
ទន្ទឹមនឹងការលើកឡើងដូច្នោះផងដែរ លោក Pele ក៏ឆ្លៀតឱកាសពេលនេាះ ឧទ្ទេសនាមកីឡាករវ័យក្មេង ម្នាក់ទៀត ឈ្មោះថា Neymar ដែលគាត់រំពឹងទុកថា ម្នាក់នេះ នឹងកំពុងតែឈានជើងដើរចូលគន្លងជីវិតដូច Messi និង Ronaldo ជាមិនខាននៅថ្ងៃអនាគត់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror