ព័ត៌មានកីឡា៖ អតីតកីឡាករចាំទីវ័យចំណាស់ របស់ Chelsea ដែលត្រូវបានផ្ទេរទៅកាន់ក្លឹប Arsenal កាលពីរដូវកាលមុន នោះបានធ្វើឲ្យ Arsene Wenger ជាប់ចិត្ដជាខ្លាំង ខណៈដែលគាត់បែជាមានការងឿងឆ្ងល់ ហេតុអ្វីបានជា Chelsea មានការសម្រេចចិត្ដលក់ គេមកឲ្យគាត់ ដោយងាយស្រួលម្ល៉េះ។
កន្លងមក Petr Cech ត្រូវបានលោក Jose Mourinho មានការរឹងថ្លៃជាខ្លាំងក្នុង តម្លៃខ្លួន ១០.៩ លានផោនគឺមិនព្រមលក់ជាដាច់ខាត ប៉ុន្ដែត្រូវលោក Roman Abramovich ប្រធានក្លឹប Chelsea បដិសេធច្រានចោល ដោយជំនះនៃការលក់ក្នុងតម្លៃនោះ ទើប Arsenal មានឱកាសផ្ទេរចេញ។
Wenger បានថ្លែងថា » ខ្ញុំបានជួបជាមួយនឹង Petr Cech គាត់ក៏បានប្រាប់ខ្ញុំថា គាត់យល់ព្រមនឹងតម្លៃខ្លួន ប៉ុណ្ណឹង ហើយខ្ញុំក៏បានយល់ព្រមផងដែរ ទៅតាមសំណើរបស់គាត់។ ក្រោយមកទៀត គាត់ក៏បានបញ្ជាក់ទៅកាន់ ថ្នាក់ដឹកនាំកំពូល តែម្ដង។ ក្រោយពេលដែលគាត់ ចូលមកកាន់ Arsenal ក្លឹបនៅពេលនោះ ហាក់ដូចជាមានកម្លាំងខ្លាំង ដូចប្រវត្ដិកន្លងមកកាលពីឆ្នាំ ២០០៤ យ៉ាងអ៊ីចឹង ។ គាត់ពិតជាកីឡាករ ដែលមានសមត្ថភាព មួយរូប ដែលអាចជួយឲ្យ Arsenal មានឱកាសឡើងដល់កំពូលតារាងឡើងវិញ សម្រាប់លទ្ធផលប្រកួត ប្រកួត ស្អែកនេះ ប៉ះជាមួយ Tottenham »។
ជាការពិតណាស់ថា Arsenal បច្ចុប្បន្ន កំពុងតែអង្គុយលើលំដាប់លេខរៀងទី២ បន្ទាប់ពី Man City ជាមួយនឹងពិន្ទុ ២៥ ដូចគ្នា ប្រសិនជា ក្រុមអាចយកឈ្នះ មួយការប្រកួតទៀត នោះនឹងអាចឡើង ដល់ចំណុចកំពូល ជាមិនខាន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailystar