CamNews

តារា 

រឿងពិតដែលអ្នកមិនធ្លាប់ដឹង ពីនាង Pancake និងម្តាយ

តារាថៃ ៖ តារាម៉ូដែល និងជាតារាសម្តែងស្រីរាងខ្ពស់ស្រលះនាង Pancake khemanit បានធ្វើឲ្យក្រុមអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់ចំពោះទង្វើរបស់នាង ទៅកាន់ម្តាយជាទីស្រលាញ់របស់ខ្លួន ។ 

នាង pancake ត្រូវបានគេដឹងថា​ មានមុខមាត់ស្រស់ស្អាតដោយមិនចាំបាច់កែសម្ជស្សព្រោះកាត់ទៅម្តាយ ។ ជាការពិតណាស់នាង pancake មានមុខមាត់កាត់ទៅម្តាយទាំងស្រុងទាំងម្តង ដូច្នេះហើយទើបនាងមានសម្រស់ស្រស់ស្អាតពីធម្មតាតែម្តង ។ 

ដោយយោងតាមរូបថត និង Status ជាច្រើនទៀតតាមរយៈគណនី Instagram ផ្ទាល់របស់នាង pancake បានឲ្យដឹងថា​ ស្ទើរតែគ្រប់ពេលដែលតារាស្រីរូបនេះទៅណាមកណា នាងតែងតែនាំម្តាយជាទីស្រលាញ់របស់នាងទៅតាមជានិច្ច មិនថាទៅដើរលេង ថតពាណិជ្ជកម្ម ថតខ្សែភាពយន្ត ឬ ដើរបង្ហាញម៉ូតក្នុងកម្មវិធីផ្សេងៗ ។ 

ទាំងនេះហើយគឺជារឿងពិតដែលមនុស្សមួយចំនួនមិនធ្លាប់ដឹងពីនាង Pancake និងម្តាយជាទីស្រលាញ់របស់នាងទាស់តែសោះតែម្តង ។ អាចបញ្ជាក់ឲ្យបានថា នេះគឺជាទង្វើដ៏កម្រ និងកត្តញ្ញូខ្លាំងណាស់ចំពោះអ្នកមានគុណ ៕

-ចុចអាន ៖ រាជនីសម្រស់!! នាង Pancake គ្រងឈុតលើកនេះ ស្អាតរហូតសុីដាច់តារាផ្សេងៗម៉ង

-ចុចអាន ៖ រូបថត ៤ សន្លឹកដ៍កម្ររបស់ Pancakes ទីបំផុតត្រូវបានទម្លាយ









 

ដោយ ៖ គន្ធា

 

ប្រភព ៖ IG


Tags: Pancake