ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ពីប្រទេសដីកោះ Jamaica ទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី បានចេញសម្រង់អត្ថបទផ្សាយអោយដឹងថា យន្តហោះឯកជន មួយគ្រឿង ដែល ពុំមានប្រតិកម្ម ឆ្លើយតបនោះ បានធ្លាក់ចូលទៅក្នុងដែនសមុទ្រ នៃអធិបតេយ្យភាព ប្រទេស របស់ខ្លួន ។
កងកម្លាំងការពារជាតិ ប្រទេសនេះអោយដឹងថា យន្តហោះ បានធ្លាក់ចុះ នៅ ឯមហាសាគរ ដោយ មាន រយៈចម្ងាយប្រមាណ ២២ គ.ម ភាគខាងជើង ឆៀងខាងកើត កំពង់ផែ Antonio ។ គួរបញ្ជាក់ថា សហរដ្ឋ អាមេរិក ភ្លាមៗនោះ បានបញ្ជូនយន្តហោះ ចម្បាំងពីរគ្រឿង F-15 ហោះទៅអម បន្ទាប់ពីយន្តហោះដែល បានធ្លាក់មួយគ្រឿងនេះ ពុំមានប្រតិកម្មឆ្លើយតប ជាមួយនឹង ក្រុមត្រួតពិនិត្យចរាចរណ៍ដែនអាកាស ។
បើតាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មនុស្ស ២ នាក់ត្រូវបានគេជឿថាមានវត្តមាននៅលើយន្ត ហោះឯកជនមួយគ្រឿងនោះ គឺលោក Larry Glazer អាជីពជាអ្នកអភិវឌ្ឍន៍ចលនាទ្រព្យ មកពីទីក្រុងញ៉ូវ យ៉កសហរដ្ឋអាមេរិក អមដំណើរជាមួយនឹងប្រពន្ធរបស់គាត់ លោកស្រី Jane ។ បុគ្គលទាំងពីររូបនេះត្រូវ បានគេបញ្ជាក់ថា សុទ្ធសឹងតែមានសិទ្ធ និងអាជ្ញាប័ណ្ណផ្លូវការក្នុងការបើកបរយន្តហោះ ។
លោក Basil Jarrett ប្រធានកងកម្លាំងការពារជាតិ ប្រទេស Jamaican ផ្តល់ជាកិច្ចសម្ភាសន៍ដល់ភ្នាក់ងារ សារព័ត៌មានអោយដឹងថា មានករណីរកឃើញ ដានប្រេងអណ្តែតនៅលើ ផ្ទៃទឹកសមុទ្រ តែ បំណែកយន្ត ហោះពុំទាន់រកឃើញនោះទេ ។ គាត់បញ្ជាក់បន្ថែមអោយដឹងថា ក្រុមការងារ ជួយសង្គ្រោះ ត្រូវ បានដាក់ ពង្រាយនៅកន្លែងកើតហេតុ ក្នុងករណីចាំបាច់ ជួយសង្គ្រោះជនណាមួយដែលបានរួចផុតពីសេចក្តីស្លាប់ ដោយអភ្តូតហេតុ ។
សេចក្តីរាយការណ៍ បញ្ជាក់ថា យន្តហោះឯកជនមួយគ្រឿងនេះ Socata TBM-700 ដែល ត្រូវ បានផលិត ឡើងក្នុងឆ្នាំ ២០១៤ បានធ្វើដំណើរហោះហើររបស់ខ្លួន ពី Rochester ទៅកាន់រដ្ឋ Florida សហរដ្ឋអាមេ រិក៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី