ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្រុមព្រះជន្ម ៩០ ឆ្នាំ លោកយាយចិត្តសឿងបំផុត ដែល
អាចនិយាយបានថា មានតែមួយលើលោក យាយពីថា ហ៊ាននោះហ៊ាន ពោលគឺ លោក
យាយ លោតឆ័ត្រយោង ចុះពីលើយន្តហោះ ដែលមានកំពស់ដល់ទៅជិត ៤ ពាន់ម៉ែត្រ
ដើម្បីជាការថ្លែងអំណរគុណ ដល់កូនរបស់ខ្លួន បន្ទាប់ពីគេបានជូនកាដូ នេះបើតាមការ
ដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។
គួរបញ្ជាក់ផងដែរថា លោកយាយដែលមានព្រះជន្មដល់ទៅ ៩០ ឆ្នាំរូបនេះ មានឈ្មោះថា
Else Bak រួមទាំងស្វាមីលោកស្រី វ័យ ៨០ ឆ្នាំឈ្មោះ Asger មកពីប្រទេស ដេនណឺម៉ាក
ពួកគាត់ទាំងពីរនាក់ បានអះអាងអោយដឹងថា ៖ វាពិតជាអស្ចារ្យខ្លាំងណាស់ហើយវាពិត
ជាបទពិសោធន៍ដ៏រំភើបមួយ ច្រើនជាងការរំពឹងទុកទៅទៀត។
ជាមួយនឹងបទពិសោធន៍ដ៏ថ្មីមួយ បែបរន្ទត់មួយនេះ លោកយាយ Else Bak បន្ថែមថា
បើសិនជាអាច លោកយាយ ចង់លោតសាជាថ្មីម្តងទៀត ។ ជ្រាបកាន់តែច្បាស់ថាតើ គូ
ស្នេហ៍វ័យចំណាស់មួយគូនេះ អាចធ្វើបានយ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លី
ខាងក្រោមនេះទាំងអស់គ្នាណា ៖
ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ