CamNews

ភាពយន្ត 

ជួបជាមួយ Mario Maurerនៅក្នុងរឿងផ្ទះអាថ៌កំបាំង/Take me Home (Trailer Inside)

លោក Mario Maurer ត្រូវបានមហាជនជាច្រើនស្គាល់គាត់ក៏ដូចជាសមត្ថភាពសំដែងរបស់គាត់។ តារាសម្តែងនិងជាតារាបង្ហាញម៉ូដ កូនកាត់ថៃ-អាល្លឺម៉ង់ ដែលបានចាប់អាជីបតាំងពីអាយុ១៦ឆ្នាំ ហើយបានទទួលជោគជ័យដំបូងជាមួយខ្សែភាពយន្តដែលបានចេញកាលពីឆ្នាំ ២០០៧ គឺ  The Love of Siam និង First Love​ នៅឆ្នាំ ២០១០ លើសពីនេះទៅទៀតខ្សែភាពយន្តដែលគាត់ទទួលបានប្រជាប្រិយភាពខ្លាំងកាលពីឆ្នាំ ២០១៣ ហើយក៏ជាខ្សែភាពយន្តដែលរកចំណូលបានច្រើនបំផុតរបស់ប្រទេសថៃ គឺ Pee Mak។ ខ្សែភាពយន្តនេះដែរក៏បានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តរបស់ប្រទេសកម្ពុជាផងដែរ។ ត្រលប់មកកាន់រឿងផ្ទះអាថ៌កំបាំង/Take me Home លោកអ្នកនឹងបានឃើញ កម្លោះសង្ហារ Mario Maurer នៅក្នុងរូបភាពដ៏ប្លែកអារម្មណ៍ជាមួយសាច់រឿងដែលថ្មីស្រឡាង។


គួរបញ្ជាក់ផងដែរថា រឿងផ្ទះអាថ៌កំបាំង/Take me Home ជាខ្សែភាពយន្តបែបរន្ធត់ដែលនិយាយអំពី បុរសវ័យជំទង់ម្នាក់បន្ទាប់ពីបាត់ការចងចាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ Tan (សម្តែងដោយ Mario Maurer) ព្យាយាមតាមរកអត្តសញ្ញាណខ្លួនវិញ ព្រោះគាត់គ្មានចាំអ្វី ក្រៅពីឈ្មោះខ្លួនឡើយ។ គាត់មិនដឹងតាំងពីគាត់ជាអ្នកណា ឬគ្រួសារគាត់នៅឯណាទេ។ ចុងបញ្ចប់ គាត់បានរកឃើញអ្វីមួយ ដែលនាំគាត់ មកដល់ផ្ទះរបស់គាត់វិញ។ នៅទីនោះ គាត់បានជួប Tubtim (សម្តែងដោយ Wannarot Sonthichai) មានបងប្អូនភ្លោះស្រី រស់នៅជាមួយ Chiwin (សម្តែងដោយ Peter Noppachai) ជាបុរសពោះម៉ាយកូន 2 និង Waw (សម្តែងដោយ Nabhada Sukhakrit) ជាអ្នកថែផ្ទះ ដែលបានចិញ្ចឹមគាត់។ ពេលគាត់កាន់តែដឹងពីពួកគេ គាត់កាន់តែខ្លាច នូវការសម្ងាត់របស់ពួកគេ។ ទោះគាត់ព្យាយាមរត់គេច ក៏គាត់ដូចកាន់តែនៅកៀកពួកគេដដែល។ រឿងផ្ទះអាថ៌កំបាំង/Take me Home មានចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅនៅគ្រប់រោងភាពយន្ត។


ទស្សនា Trailer នៅទីនេះ



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ


Tags: Westec Movie Eddie The Eagle The Conjuring 2 Take me Home