ក្មេងពាលម្នាក់ បានរត់យ៉ាងត្រហេបត្រហប ទាំងមុខមាត់មានស្នាមជាំ សំដៅមករកបងធំ របស់គេអោយជួយ ។
ក្មេងពាល៖"បងធំៗ ជួយខ្ញុំផង! អាម្នាក់នោះវៃខ្ញុំ"។
បងធំ៖"អាណា! អាណាម្នាក់ ហ៊ានវៃឯង ។អើចាំអញទៅប្រដៅវាម្តងមើល"។
ក្មេងពាល លឺបងធំនិយាយដូច្នោះ ក៏នាំបងធំ និងបក្សពួក២-៣នាក់ទៀត សំដៅទៅរកអ្នកបង្កររឿង ។លុះដល់កន្លែង កើតហេតុ ក៏ជួបអាម្នាក់នោះ ក្នុងចំណោមមហាជនជាច្រើន ។
បងធំស្រែក៖"មើលប្អូន ! អាណាហ៊ានវៃឯង វាហ៊ានដកពុកមាត់ខ្លាផងឬ?"
ក្មេងពាល៖"នោះបងធំ ! អាម្នាក់នោះវ៉ៃខ្ញុំ!"(ក្មេងពាល ចង្អុលទៅបុរសម្នាក់ ក្នុងចំណោមមនុស្សជាច្រើន )។
បងធំឃើញអាម្នាក់នោះ នៅស្ងៀមមិនមាត់ករ រកកលចង់ត្រឡប់មកវិញ។
ក្មេងពាលឆ្ងល់៖"យ៉ាងម៉េចបងធំ ! ម្តេចមិនប្រដៅវាអោយស្គាល់ដៃបងធំម្តងទៅ?"
បងធំរេរាៗ រួចអោនខ្សឹបប្រាប់អាប្អូន៖"អាម្នាក់ហ្នឹង ធ្លាប់វៃអញម្តងដែរ!"។
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke