ព័ត៌មានកីឡា៖ Manchester United បានប្រកាសជាផ្លួវការហើយថា ក្រុមយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រាងទទួលយក កីឡាករ Marcos Rojo ខ្សែការពាជម្រើសជាតិ Argentina ក្នុងតំលៃខ្លួន ១៦ លានផោនសម្រាប់រយៈពេល៥ ឆ្នាំ។
ទទឹមនឹងការទទួលបានព័ត៌មានយ៉ាងក្ដៅៗ ចេញពីប្រភពគេហទំព៍រ ប៊ីប៊ីស៊ី កាលពីម្សិលមិញបង្ហាញថា កិច្ចព្រមព្រៀងទទួលយកកីឡាករ ខ្សែការពារ Argentina មិនទាន់បានទទួលយកជាផ្លូវការឡើយដោយរង់ចាំការសម្រេចចិត្ដលិទ្ធផលជាថ្មីរវាងក្រុមទាំង ២ ក្នុងកិច្ចកុងត្រាមួយនេះ។ សម្រាប់កីឡាករវ័យ ២៤ឆ្នាំ ដែលទើបនិងទទួលការយល់ព្រមពីភាគីសងខាងនេះវិញ ពិតជាអន្ទះសានិងការចូលមកកាន់ក្រុមថ្មីរបស់ខ្លួនណាស់ ដោយឡែកការមកកាន់ទឹកដីថ្មីនេះ ត្រូវស្ថិតក្នុងការដោះដូជាមួយនិងកីឡាករ Nani។ ស្ថិតក្នុងការអបអរនិងការមកដល់ថ្មី Rojo បានថ្លែងប្រាប់អ្នកការសែតថា សម្រាប់ការចូលមកលេងក្នុងក្លឹបល្បីឈ្មោះបែបនេះ គឺជាក្ដីស្រមៃ ដ៏ធំធេងបំផុតរបស់គាត់ ហើយការគ្រប់គ្រងមុខដំណែងដែលគាតកាន់កន្លងមករួបគាត់បានបំពេញយ៉ាងខ្ចប់ខ្ជួនរហូតដល់ក្រុម ជម្រើសជាតិរបស់បានមានឱកាសឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រនៅ រដូវកាល World Cup ក្នុងទឹកដី Brazil។
អាន៖ ភាពអស្ចារ្យរបស់ Marcos Rojo បន្ទន់ចិត្ដ Manchester United រហូតឈានទៅដល់កិច្ចព្រមព្រៀង
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី