CamNews

កីឡាអន្តរជាតិ 

ភាព​អស្ចារ្យ​របស់ Marcos Rojo បន្ទន់ចិត្ដ Manchester United រហូតឈាន​ទៅដល់​កិច្ច​ព្រម​ព្រៀង

ព័ត៌មានកីឡារ៖ Manchester United បានឈានទៅដល់កិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខា ទទួល​យកខ្សែការពារ​ជម្រើសជាតិអាល្លីម៉ង់ ឈ្មោះ Marcos Rojo ចេញពីក្រុម Sporting Lisbon ។

បង្ហាញពីចំណាប់អារម្មណ៍របស់ក្រុម Manchester United ចំពោះកិច្ចព្រមព្រៀងនោះបាននិយាយថា កិច្ចព្រមព្រៀងមួយច្បាប់ដែលមានតម្លៃដល់ទៅ ១៦ លានផោន គឺជាគោលដៅមួយដែលសំខាន់ ដើម្បី​ឈានទៅដល់ការពិនិត្យសុខភាព និង ការចូលមកកាន់មុខដំណែងរបស់ខ្លួន។​ ថ្លែងតបតមក​វិញរបស់  Sporting Lisbon  ក៏បានបោះពាក្យទៅកាន់ Manchester United ដែរថា ចំណែក​កីឡាករ Nani វិញ​សម្រាប់កាវិលមកកាន់ក្រុមថ្មីនេះ គឹនិងមានរយៈពេល ៧ ឆ្នាំចាប់​តាំងពីការ​ចាក​ចេញរបស់ Marcos Rojo។

Marcos Rojo ក៏​បានបង្ហាញ​ពី​អារម្មណ៍​ចំពោះ​ក្រុម​ថ្មីដែលថា នេះគឺជាក្ដីស្ររបស់គាត់ជាយូមក​ហើយ​សម្រាប់ការចូលលេងឲ្យ Manchester United។ ​ហើយកាលពីចុងសប្ដាហ៍កន្លងមកនេះ គាត់បាន​ធ្វើ​ការបដិសេធន៍នឹងការចូលហ្វឹកហាត់​ក្នុងក្រុមចាស់​របស់គាត់។

សូមរំលឹកឡើងវិញថា ប្រវត្ដិកីឡាករ Marcos Rojo គឺធ្លាប់បានចូលលេងឲ្យក្រុមជម្រើសជាតិ Argentina កាល​ពីរ​រដូវ​កាល World Cup អស់រយៈពេល ៦​ ប្រកួត។

សម្រាប់ព័ត៌មានបន្ដទៀត Manchester United និងផ្ដល់ឲ្យនៅពេលក្រោយ បន្ទាប់ដំណើរការ​កិច្ច​ព្រម​ព្រៀងត្រូវបានបញ្ចប់ជាផ្លូវការ។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី

 

 


Tags: Sport News Manchester United Marcos Rojo