CamNews

តារា 

Yoona (SNSD) ត្រូវបានគេ រកឃើញថា កំពុងមាន ទំនាក់ទំនង ស្នេហាជាមួយ Lee Seung Gi

Dispatch សារព័ត៌មាន របស់កូរ៉េ មួយដ៏ធំ ដែលមាន ជំនាញក្នុង ការតាមដាន និងស្វែងរក ទំនាក់ ទំនង ស្នេហារបស់ តារាកូរ៉េនោះ ថ្មីៗនេះ បានចុះផ្សាយ ព័ត៌មាន អំពីតារាល្បី របស់កូរ៉េ មួយគូរ ទៀតហើយ ។

Hot news: Lee Seung Gi and Yoona (SNSD) is dating 7
គូរថ្មីដែល គេកំពុងតែ តាមដាននេះ គឺសមាជិក ក្រុមចំរៀង ស្រីដ៏ល្បី SNSD នាង Yoona ចំណែក ខាងប្រុស វិញក៏ជា តារាសំដែង និងច្រៀងម្នាក់ ដ៏ល្បី ផងដែរគឺ Lee Seung Gi ។ រូបថត មួយចំនួន នៃការ ណាត់ជួប របស់ពួកគេ ទាំង​ ២ ត្រូវបាន បង្ហោះឡើង ។ រូបថតនោះ គឺពេលដែល Seung Gi ទើបតែ ត្រលប់មកពី ជប៉ុនវិញ ហើយក៏ទៅ ទទួល Yoona ពីផ្ទះរបស់ នាងផ្ទាល់​ តែម្តង ភ្លាមៗ​ផង​ដែរ ដើម្បីទៅដើរ លេង ។ គូរនេះត្រូវបាន គេដឹងថា បានទៅ ដើរលេងនៅ ឯម្តុំ ទន្លេ Han អស់ ១ ម៉ោងទើប ទ្រឡប់មកវិញ ដោយមានថង់ កាដូជាច្រើន ដែល Lee Seung Gi ទិញមកពី ជប៉ុន មក​អោយនាង ។

Hot news: Lee Seung Gi and Yoona (SNSD) is dating 2

Lee Seung Gi និង Yoona ចាប់ផ្តើម ទាក់ទងគ្នា ក្នុងខែ កញ្ញា ២០១៣ ហើយបន្ត ទាក់ទងគ្នា រហូត មកដល់ពេល នេះឯង ដែលគិតទៅ មានរយៈពេល ៤ ខែមកហើយ ហើយអោយតែ ពេលណាត់ ជួបគ្នា Lee Seung Gi តែងតែ ទៅទទួល Yoona ដល់ផ្ទះ ជានិច្ច ។ មកដល់ ពេលនេះ អ្នកតំណាង ក្រុមហ៊ុន របស់អ្នក ទាំងពីរ មិនបាន បដិសេធ អំពីទំនាក់ ទំនងស្នេហា នេះឡើយ ដែលពួកគេ បាន និយាយថា Yoona និង Lee Seung Gi កំពុងស្ថិត ក្នុងតំណាក់ការ ស្វែងយល់ ចិត្តគ្នា ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 

Tags: kpop idol star singer group band snsd yoona lee seung gi