តើបន្ទប់គេងរបស់អ្នកពណ៌អ្វីដែរ? តើពណ៌ទាំងនោះបង្ហាញពីអត្តចរិកអ្នកដូចម្តេច ហើយវាត្រឹមត្រូវឬទេសូមអានអត្ថបទខាងក្រោម។
ពណ៌លឿង
អ្នកគឺជាមនុស្សដែលមិនចេះគេងទ្រមក់ឡើយ។ អ្នកតែងតែងើបពីព្រលឹម ដោយពុំចាំបាច់ត្រូវការនាឡិការរោទ៍ទៀតផង។ អ្នកតែងតែឆ្ងល់ថា ហេតុអ្វីបានជាអ្នកដទៃមិនក្រោកពីព្រលឹម ហើយមើលថ្ងៃរះដ៏ស្រស់ស្អាតអ៊ីចឹង បែរជាគេងលក់រហូតដល់ថ្ងៃជ្រេទៅវិញ។
ពណ៌ទឹកសមុទ្រ
អ្នកតែងតែមានយោបល់ថ្មីៗ ហើយមិនដែលខ្មាស់អៀនក្នុងការនិយាយពីគំនិតរបស់អ្នកទៅកាន់អ្នកដទៃឡើយ។ អ្នកចូលចិត្តផឹកកាហ្វេ ហើយកាហ្វេចាស់ទៀតផង។ អ្នកពុំដែលវាយតម្លៃមនុស្សត្រឹមតែសម្បកក្រៅឡើយ ព្រោះអ្នកចូលចិត្តវិភាគឲ្យស៊ីជម្រៅ។
ពណ៌ស
អ្នករៀបចំបន្ទប់គេងពណ៌ស គឺជាមនុស្សដែលចូលចិត្តគេង។ បន្ទប់គេងរបស់អ្នក គឺជាកន្លែងដែលអ្នកចូលចិត្តលាក់ខ្លួន ទោះបីជានៅយូរប៉ុណ្ណា ក៏មិនធុញដែរ។ អ្នកចូលចិត្តរៀបចំបន្ទប់អ្នកឲ្យមានកន្លែងទំនេរច្រើន ដើម្បីស្រលះខួរក្បាល។
ពណ៌សាច់
អ្នកជាមនុស្សដែលមិនចេះប្រកាន់ច្រើន អ្នកខ្វាយខ្វល់លើអ្វីដែលអ្នកចូលចិត្តតែប៉ុណ្ណោះ។ អ្នកចូលចិត្តផឹកកាហ្វេ latte ហើយអ្នកថែមទាំងចូលចិត្តដើរលេង ដើម្បីឃើញអ្វីដែលថ្មីៗ។
ពណ៌ប្រផេះ
អ្នកជាមនុស្សដែលបើកទូលាយចំពោះគំនិតអ្នកដទៃ និងចូលចិត្តធ្វើច្រើនជានិយាយច្រើនអត់ប្រយោជន៍។ ការដែលមិនសូវនិយាយស្តី មិនមែនមានន័យថាអ្នកមោកៗនោះទេ តែអ្នកយល់ថាសកម្មភាពនឹងបង្ហាញឲ្យឃើញលទ្ធផល ច្រើនជាងគិតតែនិយាយ។
ពណ៌ខៀវ
អ្នកជាមនុស្សដែលចូលចិត្តសម្រេចចិត្តលឿន អ្នកស្រស់ស្រាយ និងស្មោះត្រង់ ហ៊ាននិយាយអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត។
ពណ៌ត្នោត
អ្នកចូលចិត្តអានសៀវភៅ។ អ្នកតែងតែវិវត្តន៍ខ្លួន និងចិត្តគំនិតបែបអ្នកទស្សនវិទូ។ អ្នកឆ្ងល់ច្រើន ដូច្នេះអ្នកចូលចិត្តស្រាវជ្រាវដើម្បីស្រាយចម្ងល់ទាំងនោះ។
ពណ៌បៃតង
អ្នកជាមនុស្សដែលតែងដឹងគុណ ចំពោះអ្នកធ្វើល្អចំពោះអ្នក។ អ្នកជាមនុស្សច្បាស់លាស់ ហើយរាល់ពេលដែលអ្នកមានបញ្ហា អ្នកតែងតែស្វែងរកមិត្តភក្តិ ឬគ្រួសារដើម្បីពិភាក្សា។
ពណ៌ផ្កាឈូក
អ្នកជាមនុស្សដែលងាយចូលក្នុងសង្គម។ អ្នកស្អាត ចូលចិត្តការសប្បាយ ហើយគ្រប់គ្នាចូលចិត្តអ្នក។ អ្នកតែងតែពេញចិត្តនូវអ្វីដែលអ្នកមាន ហើយព្យាយាមធ្វើឲ្យជីវិតកាន់តែប្រសើរ ដើម្បីសម្រេចគោលដៅដែលអ្នកប្រាថ្នា៕
ប្រភព៖ housebeautiful
ប្រែសម្រួល៖ High