ទាហាន ៧នាក់ ដែលមានសញ្ញាចង់រត់ចោលជួរក្នុងការប្រយុទ្ធគ្នាមួយនៅ Fallujah ត្រូវបាន
ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមចាប់ខ្លួន និងជ្រមុជចូលឆ្នាំងទឹកក្ដៅ។
ជ្រុងមួយនឹងគុករបស់ IS នៅ Fallugah ត្រូវគេដុតកំទេច
ទំព័រ Fox News បានចុះផ្សាយថា ការធ្វើទារណកម្មខាងលើ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៥
កក្កដាកន្លងទៅ។ នៅក្នុងការប្រយុទ្ធគ្នាមួយដើម្បីដណ្ដើមយកសិទ្ធិគ្រប់គ្រងក្រុង Fallujah
ប្រទេសអ៊ីរ៉ាក់ ទាហាន ៧រូបរបស់ក្រុមរដ្ឋអ៊ីស្លាមត្រូវគេយល់ថា មានសញ្ញាចង់រត់ចោលជួរ។
IS បានចាប់ទាហានទាំង ៧នាក់នេះ ចងដៃចងជើង រួចបោះចូលទៅក្នុងឆ្នាំងធំមួយដែលមាន
ទឹកកំពុងតែពុះ។ ទន្ទឹមនឹងនេះ ទាហាន ១៩នាក់ផ្សេងទៀតក៏ត្រូវគេប្រហារជីវិត ដោយមូល
ហេតុដូចគ្នានេះដែរ។
សូមបញ្ជាក់ថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ត្រូវបានកងទ័ពអ៊ីរ៉ាក់ និងសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក
វាយកំចាត់ចេញពីក្រុង Fallujah តាំងពីចុងខែមុន ដែលប្រការនេះ បញ្ជាក់ថា IS បានបរាជ័យ
ក្នុងសមរភូមិអ៊ីរ៉ាក់។
គួររំលឹកថា ឆ្នាំ ២០១៤ កងកម្លាំងរដ្ឋអ៊ីស្លាម បានគ្រប់គ្រងទឹកដីប្រមាណជា ១/៣ នៃទឹកដីអ៊ីរ៉ាក់
រួមទាំងគ្រប់គ្រងបានទាំងទីក្រុង Mosul ដែលជាទីក្រុងធំជាងគេទីពីររបស់ប្រទេសនេះផងដែរ។
ប៉ុន្តែ ការវាយបករបស់កងទ័ពអ៊ីរ៉ាក់ ដោយមានការជួយគាំទ្រពីអាកាសរបស់សម្ព័ន្ធមិត្ត បានធ្វើ
ឱ្យទឹកដីដែលគ្រប់គ្រងដោយ IS ចុះមកនៅត្រឹម ១៤%។ កាលពីដើមឆ្នាំនេះ មានទាហាន IS
ប្រហែលជា ១០០០នាក់ បានរត់ចោលជួរនៅក្នុងការប្រយុទ្ធមួយដើម្បីដណ្ដើមមកវិញនូវតំបន់
Ramadi ជាទីរួមខែត្រ Anbar។
ប្រែសម្រួល ៖ បុត្រា