CamNews

យល់ដឹង 

គន្លឹះងាយៗ ក្នុងការកែប្រែខ្លួនឯងឲ្យក្លាយជាមនុស្សជោគជ័យ

គ្រប់គ្នាតែងតែចង់ដឹងពីអាថ៌កំបាំងក្នុងការជោគជ័យ ប៉ុន្តែពួកគេត្រូវយល់ថា មនុស្សមានវិធីខុសៗគ្នាក្នុងការក្លាយជាអ្នកជោគជ័យ។ អ្នកពុំគួរខ្ជះខ្ជាយពេលវេលារបស់អ្នកទេ អ្នកគួរតែស្វែងរកពីអ្វីដែលជាគោលដៅរបស់អ្នក ហើយព្យាយាមចាប់ឱកាស។ អ្នកនឹងមានអារម្មណ៍ល្អ ប្រសិនបើអ្នកចំណាយពេលវេលាឲ្យមានតម្លៃ។

ដូច្នេះ ដើម្បីក្លាយជាអ្នកជោគជ័យ ជាដំបូងអ្នកត្រូវតែមានទម្លាប់ល្អប្រចាំថ្ងៃ។ អ្នកអាចធ្វើតាមគន្លឹះខ្លីៗខាងក្រោមនេះ នឹងរៀនពីរបៀប ប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវ។



  • កំណត់អតិភាព នូវអ្វីដែលអ្នកចង់ធ្វើ
  • 2.ធ្វើកាលវិភាគសកម្មភាពរបស់អ្នកសម្រាប់ថ្ងៃបន្ទាប់
  • កុំខ្ជិលច្រអូស
  • មានភាពស្មោះត្រង់
  • កំណត់ថ្ងៃផុតកំណត់នៃការងាររបស់អ្នក
  • នៅឲ្យឆ្ងាយពីអ្វីដែលរំខានអ្នក
  • សម្រាក បើអ្នកមានអារម្មណ៍ហត់ ឬស្រេ្តស
  • កត់ចំណាំ គោលដៅ ឬគំនិតរបស់អ្នក
  • ប្តេជ្ញាចិត្ត
  • រកអ្នកប្រឹក្សា
  • អានសៀវភៅឲ្យបានច្រើន ៕


  • ប្រែសម្រួល៖ High

ប្រភព៖ lifehack


Tags: Health news