CamNews

តារា 

ខ្លោចចិត្ត! ក្រោយនាង Kimberly បកស្រាយការពិត ដែលធ្វើឲ្យឪពុកបាត់បង់ជិវិត

ព័ត៌មានកំសាន្ត ៖ តារាសម្ដែងស្រីថៃលំដាប់ជួរមុខដែលកំពុងមានភាពល្បីល្បាញនិងមានអ្នកគាំទ្រយ៉ាងច្រើនលើសលប់នោះគឺនាង Kimberly ដែលទើបតែបាត់បង់ឪពុកជាទីស្នេហា កាលពីពេលថ្ងៃទី ២៦ ខែវិឆ្ឆិកានេះ ។ ហើយពេលនេះនាងក៏បានចេញមុខមកបកស្រាយពីមូលហេតុដែលឪពុកនាងត្រូវចាកចោលរូបនាងនិងក្រុមគ្រួសារ ដោយលើកឡើងថា "ឪពុករបស់នាងគឹមានអាការៈដាច់សសៃរឈាមក្នុងបេះដូង ហើយក៏មានចូលធ្វើការវះកាត់ ក្រោយពីការវះកាត់ក៏ស្ថានភាពប្រែប្រួលមួយដោយការជាប់មេរោគក្នុងសសៃរឈាម ទើបបណ្ដាលឲ្យគាត់ស្លាប់ក្នុងថ្ងៃទី ២៦ ខែវិឆ្ឆិកាកន្លងមកនេះ ។ Kimberly បានបន្ថែមទៀតថា មុនពេលធ្វើការវះកាត់លោកគ្រូពេទ្យក៏បានប្រាប់ពីស្ថានភាពថា ស្ថានភាពជម្ងឺប៉ារបស់នាង សង្ឃឹមរស់មានត្រឹមតែ១០% ប៉ុណ្ណោះហើយខ្លួននាងក៏បានត្រៀមចិត្តតាំងតែពេលនោះមកផងដែរ ប៉ុន្តែនៅតែធ្វើចិត្តមិនទាន់បានស្រួលបួល" ។

ក្រោយពីបានស្តាប់ការបកស្រាយចេញពីមាត់ផ្ទាល់របស់នាង​ Kimberly បានធ្វើឲ្យមហាជនខ្លោចចិត្តជាខ្លាំង និងសម្តែងការសោកស្តាយដល់នាង Kimberly និងក្រុមគ្រួសាររបស់នាងយ៉ាងខ្លាំង ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook 


Tags: Kimberly Yaya Margie Mint Mark prin