CamNews

តារា 

ចន អេឡិចហ្សូរ៉ា រៀប​ចំ​កម្ម​វិ​ធី «ចង្កៀង​នៃ​ក្តី​សង្ឃឹម គេភ្លេច​ខ្ញុំ​ហើយ» ​ដើម្បី​ស្វែង​រក​​ជំនួយ

(ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហា លោក ចន អេឡិចហ្សូរ៉ា កាលពីរាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៦ នេះ បាន​រៀប​ចំ​ពិធី​បែប​​លក្ខណៈ​មនុស្ស​ធម៌ ដែល​មាន​ឈ្មោះ​ថា «ចង្កៀងនៃក្តី​សង្ឃឹម​​គេ​ភ្លេច​ខ្ញុំហើយ» ជាផ្នែកមួយផ្តោតសំខាន់ លើ​ការ​ស្វែង​រក​ដៃ​គូ​ម្ចាស់​ជំនួយ ក៏​ដូច​​ជា​សប្បុរស​ជន​ព្រម​ទាំង អង្គ​ការ​ជាតិ និងអន្តរជាតិក្នុងការជួយកុមារកំព្រា នៅប្រទេសកម្ពុជា ពិសេស​កុមារៗ​រស់​នៅ​មណ្ឌល​ភូមិ​សុខ​សាន្ត​នា​ខេត្ត​តា​កែវ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសរៀបចំពិធីខាងលើ តារាប្រុសលោក ចន អេឡិចហ្សូរ៉ា បា​ននិយាយប្រាប់ ពីគោលបំណង​នៃ​ពិធី​នេះ​ថា «កម្ម​វិធី​នេះ​រៀប​ចំឡើង ក្នុងគោលបំណង​ជីកកកា​យ​នូវអ្វី ដែល​គេ​ហាក់​បាន​បំភ្លេច និង​មើល​រំលង​មួយ​ចំនួន​ដូច​ជា កុមារ​កំព្រា​ជន​ពិការ និង​ក្មេងៗផ្ទុកមេរោគអេដស៍ ដែលភាគច្រើនពួកគាត់ អញ្ជើញមកពីមណ្ឌលភូមិសុខសាន្ត ខេត្តតាកែវ។ ម្យ៉ាង​ទៀតស​ម្រាប់គម្រោង នៃការរៀបចំកម្មវិធីនេះ គឺនៅមានច្រើ​នទៀត..!»។

លោក អេឡិចហ្សូរ៉ា បានបន្តថា «អ្វីដែលខ្ញុំបានរៀបចំធ្វើឡើង នៅពេលនេះជាផ្នែកមួយ ដើម្បីផ្ស​ព្វផ្សាយ និងក្រើនរំឭកដល់ ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា ឲ្យបានដឹងថា សព្វថ្ងៃមានក្មេងជាច្រើន ដែលពួកគាត់ត្រូវការឲ្យយើងជួយ និងចង់បានក្តីស្រឡាញ់ លើទឹកចិត្តដល់ពួកគាត់ ហើយកម្មវិធីដែលបានរៀបធ្វើនៅថ្ងៃនេះ ពុំមែនដើម្បីប្រមូលយកថវិកា ពីមហាជនដែលបានចូលរួមទស្សនា ការច្រៀង-សម្តែងនោះទេ តែក៏ជាការផ្សព្វផ្សាយ ស្វែងរកការចូលរួមសកម្មភាពមនុស្សធម៌ ជួយកុមារៗដែ​លកំពុងជួបការលំបាក ដោយពួកគាត់​​អាចចុះទៅ​ជួបផ្ទាល់ខ្លួន តែម្ដង..!»។

តារាសម្តែងលោក ចន អេឡិចហ្សូរ៉ា បានបញ្ជាក់បន្ថែមថា សម្រាប់កម្មវិធីដែលមានឈ្មោះ​ថា «​ចង្កៀ​ង​នៃ​ក្តី​ស​ង្ឃឹម​គេ​ភ្លេច​ខ្ញុំហើយ» គឺបានការផ្តូចផ្តើមគំនិតរៀបចំឡើង ដោយក្រុមប្រណម​ និ​ង​មាន​កា​រស​ហការ​ពី​សំណាក់ក្រុមហ៊ុន GF, Vitalanga, សិល្បៈខ្មែរអមតៈ និងក្រុមយុវជនបេ​សកក​កម្មសុឆ្ទៈខ្មែរ។ កម្មវិធីកាលពីយប់មិញ ក៏មានការសម្តែងរបាំ និងការច្រៀង​ពីសំណាក់​ក្រុម​កូនខ្មែរ Original Song និងតារាចម្រៀងប្រុស មកពីផលិតកម្មសាស្តាលោក សាន សេរីវុឌ្ឍ ផង​ដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង