CamNews

ព័ត៌មានអន្តរជាតិ 

មាន់ច្រើនជាង ១ លានក្បាល ត្រូវបានសម្លាប់ចោលនៅម៉ិចសិក

ព័ត៌មានអន្តរជាតិ ៖ បើយោងតាម​សេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយ
គេហទំព័របរទេស CNN បានអោយដឹងថា នៅឯម៉ិចសិកឯណោះវិញ មាន់ច្រើនជាង ១លាន
ក្បាល  ត្រូវបានសម្លាប់ចោល​  បន្ទាប់ពីបានរកអោយឃើញថា   បានផ្ទុកនូវមេរោគផ្តាសាយ
បក្សី (H7N3) ។

គួរបញ្ជាក់ផងដែរថា  មាន់ទាំងអស់នោះ  ត្រូវបាននាំយកមកពីកសិដ្ឋានទាំង ១៨ ដែលមាន
ទីតាំងនៅភាគកណ្តាលប្រទេស  ពោលគឺយកមកពីរដ្ឋ  Guanajuato  នេះបើតាមការអោយ
ដឹងពីមន្រ្តីផ្លូវការមកពីក្រសួងកសិកម្មម៉ិចសិក។

លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថាក្នុងចំណោមមាន់ច្រើនជាង ១ លានក្បាលដែល
ត្រូវបានយកទៅសម្លាប់ចោលនោះ រួមមានមាន់ចិញ្ចឹមយកស៊ុតចំនួន៥១៩,០០០ ក្បាល មាន់
ចិញ្ចឹមបង្កាត់ពូជ ៧២២,២៦៥ ក្បាល និងមាន់ចិញ្ចឹមយកសាច់ ចំនួន ៩០០,០០០ ក្បាល។

គួរបញ្ជាក់ផងដែរថា  មន្រ្តីក្រសួងកសិកម្មប្រទេសនេះបន្ថែមថា  មាន់ជិត ២ លានក្បាលត្រូវ
បានទទួលការចាក់វាក់សាំងការពាររោគឆ្លង  ចាប់តាំងពីជម្ងឺរាតត្បាតមួយនេះ បានវាយលុក
កាលពីដើមខែនេះ   ហើយក៏មានគម្រោងចាក់វាក់សាំងការពាររោគឆ្លងនេះ  ទៅកាន់មាន់ចំ
នួនជាង ១ លានក្បាលផ្សេងទៀតផងដែរ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN


Tags: international news strange entertainment