CamNews

ព័ត៌មានអន្តរជាតិ 

"យូរដល់ម្លឹងផង" វ៉ាក់សាំង វីរុស Zika អាចនឹងវត្តមាន រយៈពេល ១ ទសវត្ស ទៀត

ព័ត៌មានអន្តរជាតិ ៖​ ក្រុមអ្នកវិទ្យាសាស្រ្ត ពីទឹកដីសហរដ្ឋអាមេរិក ដែលកំពុងតែសិក្សាស្រាវជ្រាវ ពី វីរុសកាចសាហាវ Zika បានព្រមានឲ្យដឹងថា ហោចណាស់ ត្រូវចំណាយពេលមួយទសវត្ស មុននឹង សម្រេចការងារផលិតបាន វ៉ាក់សាំងការពារក៏ដូចជាព្យាបាលវីរុស Zika ។


របាយការណ៍ បញ្ជាក់ឲ្យដឹងថា វីរុស Zika គឺជាវីរុសឆ្លងតាមរយៈមូសខាំ   ដោយ ផ្តល់នូវរោគសញ្ញា មួយចំនួនរួមមានដូចជា ៖ ឈឺ ក្បាល និងឈឺតាមសន្លាក់ ក៏ដូចជា គ្រុនក្តៅ និង គ្រុនចាញ់ ជាដើម មិនត្រឹមតែប៉ុណ្ណោះ វីរុស Zika ដែលឆ្លងទៅស្រ្តីមានផ្ទៃពោះហើយ នោះ  នឹង  បណ្តាលអោយទារក កើតមកមានក្បាលតូចខុសពីធម្មតា និង ការវិវត្តន៍ប្រព័ន្ធខួរក្បាលរបស់ពួកគេ ចុះខ្សោយ ។ សេច ក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា វីរុស Zika បានរាលដាលច្រើនជាង ២០ប្រទេស ហើយ នៅជុំវិញពិ ភពលោក ក្នុងនោះ រាប់ពាន់នាក់  ពីប្រទេសប្រេស៊ីល បានឆ្លងវីរុសប្រភេទនេះ  ។ គួរបញ្ជាក់ថា នា ពេលបច្ចុប្បន្នភាព ពុំមានវ៉ាក់សាំង ការពារ ឬព្យាបាលនៅឡើយទេ ខណៈ ការធ្វើតេស្តិ៍រោគវិនិច្ឆ័យ មានការលំបាកជាខ្លាំង។


បេសកម្មស្រាវជ្រាវ វ៉ាក់សាំងបង្ការ វីរុស Zika  កំពុង តែ ស្ថិត នៅក្រោមសិក្សា ពីសំណាក់ ក្រុមអ្នក វិទ្យាសាស្រ្ត    មកពី សាកលវិទ្យាល័យ សុខាភិបាល  the University of Texas Medical Branch ។ បណ្តាអ្នកវិទ្យាសាស្រ្តមកពី   សាកលវិទ្យាល័យ ខាងលើ បានចុះទស្សនកិច្ចដោយផ្ទាល់ នៅក្នុងប្រ ទេសប្រេស៊ីល ក្នុងបេសកម្មស្រាវជ្រាវ និងប្រមូលសំណាកគម្រូខណៈបច្ចុប្បន្នភាពបណ្តាសំណាក គម្រូទាំងនោះ កំពុងតែវិភាគយ៉ាងម៉ត់ចត់នៅក្នុង   មន្ទីរពិសោធន៍ ដែលមានការរក្សាសន្តិសុខខ្ពស់ បំផុតនៅទីក្រុង​ Galveston រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ។  ប៉ុន្តែ បេក្ខភាព ក្រុមអ្នកវិទ្យាសាស្រ្ត សហរដ្ឋអាមេរិកទាំងនេះ គូស បញ្ជាក់ ឲ្យដឹងថា  វ៉ាក់សាំងវីរុស  Zika អាចនឹងរួចរាល់ សម្រាប់ការ ធ្វើតេស្តិ៍ រយៈពេល ២ ឆ្នាំខាងមុខ ខណៈអាចនឹងត្រូវចំណាយពេលហោចណាស់ មួយទសវត្ស មុន នឹងវ៉ាក់សាំង វីរុស ប្រភេទនេះ ជោគជ័យជាស្ថាពរ ៕

- អាន ៖ WHO ព្រមាន "វីរុស Zika ឆ្លងរាលដាល ពាសពេញទឹកដី សហរដ្ឋអាមេរិកហើយ"

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Health news Zika Local news Brazil Vaccine