CamNews

ព័ត៌មានអន្តរជាតិ 

WHO ព្រមាន "វីរុស Zika ឆ្លងរាលដាល ពាសពេញទឹកដី សហរដ្ឋអាមេរិកហើយ"

ព័ត៌មានអន្តរជាតិ ៖ អង្គការសុខភាពពិភពលោក ឬ World Health Organization បានចេញសេចក្តី ប្រកាសព្រមានឲ្យដឹងថា វីរុស Zika ដែលឆ្លងតាមរយៈមូសខាំនោះ ទំនង​ ជា រាលដាល ពាសពេញ ទឹកដីសហរដ្ឋអាមេរិកហើយ ។


ប្រភពដដែលបន្តអោយដឹងថា វីរុស Zika ដែលឆ្លងតាមរយៈមូសខាំ និង  បង្ករោគសញ្ញាដូចជា ឈឺ ក្បាល និងឈឺតាមសន្លាក់ ក៏ដូចជា គ្រុនក្តៅ និង គ្រុនចាញ់ នោះ ត្រូវ បាន រកអោយឃើញថាបាន សាយ ភាយ ២១ ប្រទេសហើយ នៅជុំវិញពិភពលោក  ភាគច្រើន  បណ្តា ប្រទេសនៅអាមេរិកខាង ត្បូង និងអាមេរិកខាងជើង។ ជាវីរុស ដ៏កាចសាហាវ ដែលវាយប្រហារស្រ្តីមានផ្ទៃពោះ កើតកូនមក  មានក្បាលតូចខុសពីធម្មតា ច្រើនជាង នេះទៅទៀត  កូនតូច ដែល កើត មកមានក្បាលតូចខុសពី ធម្មតានោះ ខួរក្បាលរបស់ពួកគេ មានការវិវត្តន៍យឺតថែមទៀតផង។ បណ្តាប្រទេសមួយចំនួនដែល ងាយ រងគ្រោះ វីរុស Zika បាន ស្រាយបំភ្លឺ ជាមួយ  នឹង សារដាស់តឿនដល់ពលរដ្ឋខ្លួន កុំទាន់ ចង់ បាន កូននាពេលនេះ ។ ពុំទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំង ការពារវីរុស Zika នៅឡើយទេ ។


សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា វីរុស Zika ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងឆ្នាំ ១៩៤៧ ពីសត្វស្មា ប្រទេសអាហ្រ្វិក។ នាពេលនោះ មានការរាលដាលឆ្លងវីរុស ក្នុង រូបភាពតូច នៅក្នុងទ្វីប អាស៊ី ។ ប៉ុន្តែ​ ក្រោយមកទៀត​ វីរុស ប្រភេទនេះ បានសាយភាយជាបន្តបន្ទាប់ ក្នុងទ្រង់ទ្រាយធំទៅ កាន់ទឹកដីសហរដ្ឋអាមេរិក ខណៈវីរុស ដ៏ប្រឈមមួយនេះ ត្រូវបានរកឃើញឆ្លង ជាលើកដំបូង នៅ អំឡុងខែ ឧសភា ឆ្នាំ ២០១៥ ក្នុងប្រទេស ប្រេស៊ីល៕

- អាន ៖ មេរោគ Zika កំពុងរីករាលដាលជាខ្លាំង នៅអាមេរិកខាងត្បូង, បានឆ្លងពីមូសរាលដាល ដល់​មនុស្សរាប់ពាន់នាក់ហើយ

- អាន ៖  អ្នកនាំពាក្យសុខាភិបាល៖ មេរោគ Zika មិនមាននៅកម្ពុជានោះទេ ខណៈក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Health news Zika Local news