CamNews

យល់ដឹង 

ពាក្យជូនពរក្នុងរដូវបុណ្យណូអែល ដែលស្មោះត្រង់បំផុត សម្រាប់យុវវ័យ

នៅពេលមានរដូវបុណ្យ ឬពិធីបុណ្យអ្វីមួយជិតមកដល់ គេតែងបានឮ បានទទួល ឬបានផ្ញើនូវ
សារជូនពរ ដែលមានលក្ខណៈ ពាក្យពេចន៍ដដែលៗ បើមិនគួរឱ្យធុញ ក៏គួរខ្ជិលអាន។ ប៉ុន្ដែ
បណ្ដាឃ្លា និងពាក្យពេចន៍ថ្មីៗ ខាងក្រោមនេះ គឺជាការជូនពរដ៏ទាន់សម័យបំផុត សម្រាប់មិត្ត
យុវវ័យ។

១. សម្រាប់មិត្តភ័ក្ដិជិតស្និទ្ធបំផុត

បុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល កំពុងតែហោះជិតមកដល់ហើយ អាកន្ធាត់! អាញ់
មិនដែលផ្ញើសំបុត្រជូនពរអ្នកណានោះទេ ប៉ុន្ដែ វិធីជូនពរនេះ វាថោក ឯពេលវេលាវាថ្លៃ ដូច្នេះ
នេះគឺជាលិខិតជូនពរឆ្នាំថ្មី ដល់អ្ហែង!

២. សម្រាប់មិត្តភ័ក្ដិនៅការិយាល័យ

ជូនពរមិត្ត ក្នុងឆ្នាំថ្មី ប្រកប់ដោយភាពទាក់ទាញ ហើយពេលណាក៏គេតាមស្រឡាញ់ ពេលណា
ក៏ញ៉ែគេបានសម្រេច។ សូមឱ្យភាពចង្រៃចង្រកទាំងឡាយក្នុងឆ្នាំចាស់ រត់គេចពីមិត្ត មុនពេល
ពិធីបុណ្យចូលឆ្នាំថ្មី ឡើងដល់ចំនុចកំពូល។

៣.សម្រាប់​អ្នក​មាន​ដៃ​គូ​ស្នេហា


លោកតាណូអែលជាទីស្រឡាញ់! កាលពីឆ្នាំទៅ អំណោយរបស់លោកតា បានធ្វើឱ្យខ្ញុំ ត្រូវបែក
ញើស។ ឆ្នាំនេះ ខ្ញុំចង់ទទួលបានអំណោយមួយ ដែលអាចធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលខ្លាំង រហូតដល់
ស្រែកបិទមាត់។

៤. សម្រាប់មិត្ត​ធម្មតា

ទេវតាតែងតែមើលឃើញនូវទុក្ខលំបាករបស់មនុស្ស ដូច្នេះ លោកនឹងបន្ត “ស្រោចទឹកមន្ត” ជោក
ខ្លួនប្រាណរបស់អ្នកជានិច្ច។ សូមរីករាយនឹងថ្ងៃបុណ្យណូអែល!

៥.សម្រាប់​មិត្ត​ភ័ក្ដិ​ទូទៅ

រដូវបុណ្យ កំពុងតែចាប់ផ្ដើម! ខ្ញុំសូមប្រកាសដោយសេចក្ដីគោរពថា ៖ ខ្ញុំយល់ព្រមទទួលរាល់
អំណោយជាប្រាក់សុទ្ធ ជាសែក ជារបស់មានតម្លៃ ឬជាប្រាក់ផ្ទេរពីគណនីធនាគារ។ កុំប្រកាន់
ថា វាជាពេលវេលាដ៏មមាញឹក  សូមផ្ញើមកចុះ។ ជូនពរអ្នក ផ្ញើអំណោយដោយរីករាយបំផុត!

៦. សម្រាប់​អ្នក​កំពុង​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ស្នេហា

ប្រសិនថ្ងៃស្អែក ក្រោកពីគេង អ្នកស្រាប់តែធ្លាក់ចូលក្នុងថង់ដ៏ធំមួយ ហើយត្រូវបានគេនាំចេញ
ទៅក្រៅ ពេលនោះ សូមកុំភ័យព្រួយ ព្រោះថា ខ្ញុំបានជម្រាបដល់លោកតាណូអែលថា អំណោយ
តែមួយគត់ដែលខ្ញុំចង់បាន នោះគឺរូបអ្នក! សូមជូនពរ ឱ្យបំណងរបស់ខ្ញុំ បានសម្រេច!

សូមបញ្ជាក់ថា ថ្វីបើឃ្លាឃ្លោងទាំងឡាយខាងលើ ហាក់ជារឿងកំប្លែង ក៏ប៉ុន្ដែ ទាំងនោះ គឺជាពាក្យ
ដែលស្ដែងចេញនូវបំណងប្រាថ្នា និងភាពស្មោះត្រង់ពិតប្រាកដ ហើយវានឹងត្រូវបានប្រើប្រាស់
ក្នុងករណីក្រៅផ្លូវការប៉ុណ្ណោះ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS


Tags: Christmas Day Marry Christmas Christmas Greetings ណូអែល