CamNews

កីឡាអន្តរជាតិ 

Louis van Gaal មានសង្ឃឹមខ្ពស់ ថានឹងអាចយក Ronaldo​ ត្រលប់មក Man United វិញនៅថ្ងៃអនាគត

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Man United បានថ្លែងបង្ហាញឲ្យដឹងពីគម្រោងទីផ្សារកីឡាករ ទៅថ្ងៃអនាគត​​ថា ក្លឹប នឹងបន្ដមហិច្ឆិតាតាមទិញយក Cristiano Ronaldo ត្រលប់មក Man United វិញ ឲ្យបាន ចាំតែមើលទៅ។ 

Cristiano Ronaldo បានចាកចេញពីក្លឹប​ Man United កាលពីឆ្នាំ ២០០៩ ក្នុងតម្លៃខ្លួន ៨០ លានផោន​ទៅកាន់ ក្លឹប Real Madrid ។ មុនពេលចាកចេញពីក្លឹប បិសាចក្រហម Man United កីឡាករបានបន្សល់ទុកស្នាដៃ យ៉ាងល្អប្រសើរដល់ក្លឹបផងដែរ ដោយជួយឲ្យក្លឹបលើកពាន Premier League ដល់ទៅ ៣រដូវកាល ​ក្នុងកំលុងពេល ៦ ឆ្នាំនៅទីនោះ ។ រហូតមកទល់ពេលនេះ ក្នុងទឹកដី Real Madrid កីឡាករ ក៏កាន់​តែមាន ប្រជា​ប្រិយខ្លាំង ដែលកីឡាករអាចបំបែកកំណត់ត្រាស្វែងរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងក្លឹប ដល់ទៅ ២៣២ គ្រាប់ នឹងកាន់តំណែងជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមពិភពលោក​បាន ពីររដូវកាលថែមទៀត ។ ស្របពេលនឹងភាពល្បីល្បាញកាន់តែខ្លាំងឡើង លោក Louis Van Gaal បានថ្លែងក្នុងសន្និសិទ្ធកាសែត កាលពីម្សិលមិញថា លោក កំពុងតែស្វែងរកទិញកីឡាករខ្លាំងៗ ជាច្រើនដែលពួកគេគឺអាចគ្មានសង្ឃឹម ប៉ុន្ដែសម្រាប់ Ronaldo ម្នាក់ អាចមានច្រើន ហើយរង់ចាំមើលបន្ដទៀតទៅ ។ សម្រាប់ Ronaldo មួយ ពិត​ជាត្រូវការខ្លាំង ហើយគ្រូបង្វឹកភាគច្រើន គ្មាននរណាម្នាក់ដែលមិនពេញចិត្ដ គេនោះទេ​ ។ 

Ronaldo បានមានទំនាក់ទំនង ទីផ្សារជាមួយ Man United ជាច្រើនរដូវកាលមកហើយ ប៉ុន្ដែនៅមិនទាន់​លទ្ធផលអ្វីបង្ហាញនោះទេ ។ តែទោះជាយ៉ាងណា កន្លងមកកីឡាករបាននិយាយដោយផ្ទាល់ថា កីឡាករ នៅស្រលាញ់ទម្រង់លេងក្នុងទឹកដីអង់គេ្លស និង អ្នកគាំទ្រកីឡាករជាច្រើនទៀតនៅទីនោះ ដូច្នេះ​ស​ម្រាប់​​ថ្ងៃអនាគត ក៏មិនអាចកំណត់បានដែរថា នឹងទៅជាយ៉ាងណា។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ independent

 


Tags: Sport News Ronaldo man United