CamNews

តារា 

៣ចំណុច សំខាន់ៗ ដែល Man United មិនគួរទិញ Ronaldo ត្រឡប់មកវិញទាល់តែសោះ

ព័ត៌មានកីឡា៖ ថ្មីៗ​នេះ មានការភ្ញាក់ផ្អើលជាខ្លាំង នឹងសម្លេងរបស់អ្នកគាំទ្រក្លឹប Man United លើដំណឹង ទីផ្សារកីឡាករ Ronaldo ដែលមានគម្រោងនឹងត្រូវបានទិញត្រលប់មកវិញ ខណៈដែលមានការប្រឆាំង លើក​ឡើង ពីហេតុផល​​បីចំនុច​ មិនគួរឲ្យក្លឹប ទិញត្រលប់មកវិញនោះទេ។ 

ជាការពិតណាស់ថាកន្លងទៅ ពេលដែល Cristiano Ronaldo បានផ្ទេរទៅកាន់ Real Madrid ក្នុងឆ្នាំ ២០០៩ កីឡាករពិតជាមាន​សមត្ថភាពជួយ ឲ្យក្លឹប​នោះមានការរីកចម្រើនខ្លាំង ទាំងដឹងថា រាល់ការចេញប្រកួត របស់កីឡាករ រមែងតែរកគ្រាប់បាល់បាន ស្ទើរគ្រប់ការប្រកួត ប៉ុន្ដែពេលនេះ គឺមានលក្ខណៈខុសគ្នាទាំងស្រុង ។ គួបគ្នាបីចំណុចខាងក្រោមនេះដែរ តាមការសម្លឹងឃើញ Man United ពិតជាមិនគួរផ្ទេរកីឡាករត្រលប់មក​វិញ​ជាដាច់ខាត៖ 

ចំណុចទី១ ភាពចាស់ជោរារបស់កីឡាករ​(អាយុ)

ចូលឆ្នាំ ២០១៦ កីឡាករនឹងមានអាយុ ៣១ឆ្នាំហើយ មានន័យថា ទម្រង់លេង និងថាមពលរបស់គាត់ នឹងមាន​ការប្រែប្រួល ដែលអាចនឹងធ្លាក់ចុះ មិនខុសអីនឹងកីឡាករធម្មតាមួយរូបនោះទេ។ កាលពី ៦ឆ្នាំមុន​​ក្នុងទឹកដី Real Madrid កីឡាករ ពិតជាមាន​សមត្ថភាពអាចប្រជែងបាន រាល់ការលេង​របស់ក្លឹប ទាំង​ឡាយ រហូតជាប់ឈ្មោះជាកីឡាករឆ្នើមដែលអាចរកគ្រាប់បាល់បានខ្ពស់ ជាងគេរាល់ការប្រកួត។ តាមពិត​ទៅ Man United មានកីឡាករវ័យក្មេងជាច្រើនដែលកំពុងតែរីកលូតលាស់ពួកគេគឺ Jesse Lingard, Callum Gribbins, Andros Perreira, Tyler Blackett, James Wilson ដែលនឹងមើលឃើញអនាគតល្អ ដល់ក្លឹប ប៉ុន្ដែបើ Ronaldo វិលត្រលប់វិញ នោះគឺមិនប្រសើរសម្រាប់ពួកគេឡើយ ។

ចំណុចទី២ ភាពកំសាករបស់ Ronaldo ផ្ទាល់

ដូចជាអ្វីដែលបានដឹងកន្លងមកហើយ ពីភាពកំសាករបស់គាត់ ដែលកំពុងតែស្ពាយ ជាប់ខ្លួនរហូតមកទល់ពេលនេះ គឺ ការប្រៀបធៀបគ្នារវាង កីឡាករ នឹងខ្សែប្រយុទ្ធក្លឹប Barcelona គឺ Lionel Messi ខណៈដែល គាត់មិនហ៊ានប្រឈមមុខអះអាងដោយផ្ទាល់នោះឡើយ។ តាមពិតទៅគាត់គឺពិតជាកីឡាករឆ្នើមរបស់​ក្លឹប ដែលគេទទួលស្គាល់ ហើយខ្លួនគាត់ក៏ដឹងហើយដែរ ប៉ុន្ដែអ្វីដែលសំខាន់ គាត់មិនហ៊ានប្រៀបធៀបខ្លួនឯងឲ្យបានច្បាស់ជាមួយ Messi ។ ​ម្យ៉ាងវិញទៀត លក្ខណៈសម្បត្ដិរបស់គាត់ពេលបច្ចុប្បន្ន បើទោះបីជាវិល​ត្រលប់មកវិញ ក៏មិនអាចជួយឲ្យ Man United ដូចកាលដែលកន្លងទៅដែរ​ តួយ៉ាងសូម្បីតែ Wayne Rooney ពេលបច្ចុប្បន្ន។ សរុបសេចក្ដីមក ភាពថ្កុំថ្កើនរបស់ នឹងរងការគម្រាមកំហែង ប្រសិនជា កីឡាករ ពិតជាវិលត្រលប់មកមែននោះ ។

ចំណុចទី៣ ប្រាក់ខែ និងតម្លៃខ្លួន កីឡាករ

ប្រសិនជា Ronaldo ពិតជាវិលត្រលប់មែននោះ លោក Ed Woodward និងត្រូវចំណាយលុយមិនតិចនោះទេ ។ តម្លៃខ្លួនមួយនេះ បើសូម្បីតែក្លឹប PGS ក៏មិនប្រាកដថាអាចហ៊ានផ្គូផ្គងផងដែរ។ និយាយឲ្យចំទៅ ក្លឹបនឹងមានការចំណាយច្រើន បូករួមទាំងប្រាក់ប្រចាំខែរបស់កីឡាករ គិតទៅក្លឹប​អាចពិចារណាទិញកីឡាករ​ក្មេងៗបានជាច្រើន ហើយមានសមត្ថភាព​ ដូចជាកីឡាករ Marco Reuss ខ្សែប្រយុទ្ធរបស់ជម្រើស​​ជាតិ អាល្លឺម៉ង់ ។ នេះបើយោងតាមការអះអាងរបស់គេហទំព័រ weallfollowunited ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ weallfollowunited


Tags: Sport News Footballer Man United Ronaldo