CamNews

ព័ត៌មានអន្តរជាតិ 

ន៎ុះ ទា​ហាន​កូរ៉េ​ខាង​ជើង រត់​ចោល​​ជួរ​ទៀត​​ហើយ ចូល​​មក​កាន់​ប្រទេស​​កូរ៉េ​ខាង​ត្បូង

(សេអ៊ូល)៖ យោធាកូរ៉េខាងជើងម្នាក់ បានលួចរត់ភៀសខ្លួន ចូលមកកាន់់ប្រទេសកូរ៉េខាងត្បូង ដើម្បីសុំសិទ្ធិជ្រក​កោណ បន្ទាប់ពីមន្ត្រីទូតកូរ៉េខាងជើង ព្រមទាំងក្រុមគ្រួសារ បានរត់ភៀសខ្លួនមកកាន់ កូរ៉េខាងត្បូងដូចគ្នា កាលពីខែមុន។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

យោធាម្នាក់ខាងលើនេះ បានរត់ភៀសខ្លួនពីកូរ៉េខាងជើង ដោយឆ្លងកាត់តាមតំបន់​ខ្សែបន្ទាត់ព្រំដែន គ្មាន​កងទ័ព DMZ ចូលមកកាន់កូរ៉េខាងត្បូង។ សម្រាប់ខ្សែបន្ទាន់ DMZ នេះត្រូវបានបង្កើតឡើង បន្ទាប់ពី​ការព្រមព្រៀងបញ្ចប់សង្គ្រាម រវាងកូរ៉េទាំងពីរ កាលពីឆ្នាំ ១៩៥០ ដល់ ១៩៥៣ ប៉ុន្តែវាមិនមែនជាសន្ធិសញ្ញាសន្តិភាព​ឡើយ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អ្នកនេសាទ និង ទាហាន ព្រមទាំងមន្ត្រីកូរ៉េខាងជើង តែងតែធ្វើការរត់​ចោលស្រុក មកសុំសិទ្ធិជ្រកកោណ​នៅកូរ៉េខាងត្បូង ដោយហេតុផល ចង់បានជីវិតប្រសើរឡើង និង​គេចពីទោសកំហុស ដែលបានប្រព្រឹត្តនៅកូរ៉េខាងជើង៕



ប្រភព ៖ CNA


Tags: north korea south korea missile satellite