CamNews

សុខភាព 

ទឹកតែ ២ប្រភេទមានប្រសិទ្ធភាពកាត់បន្ថយជាតិខ្លាញ់ក្បាលពោះ

នៅក្នុងអត្ថបទខាងក្រោម យើងមាននូវវិធីសាស្រ្ដធម្មជាតិមួយចំនួន ដែលមានប្រសិទ្ធភាពកាត់បន្ថយជាតិខ្លាញ់ក្បាលពោះ និងបង្កើនការរំលាយអាហារទៅជាថាមពល។ របបអាហារល្អចំពោះសុខភាព ការធ្វើលំហាត់ប្រាណជាទៀងទាត់ និងការថែព្យាបាលកែសម្ផស្សគឺគ្រាន់តែជាជម្រើសមួយចំនួន ដែលអ្នកអាចអនុវត្ដបាន។  ប៉ុន្ដែក៏នៅមានផ្នែកមួយចំនួននៃរាងកាយរបស់អ្នក ដែលពិបាកក្នុងការធ្វើឱ្យស្រក និងជាកន្លែងដែលខ្លាញ់រាងកាយប្រមូលផ្ដុំ។ ក្បាលពោះរបស់អ្នកអាចជាកន្លែងដ៏ពិបាកបំផុត ក្នុងការធ្វើឱ្យស្លីម និងរាបស្មើស្អាត និងទាមទារនូវជំនួយបន្ថែមធ្វើឱ្យក្បាលពោះស្រកតាមបំណង។

 

តែក្រូចឆ្មារ៖ ក្រូចឆ្មារគឺជាផ្លែឈើ ដ៏វិសេសវិសាល និងផ្ទុកសារធាតុចិញ្ចឹមល្អៗជាច្រើន រួមទាំងសារធាតុល្អៗជាច្រើនទៀត ដែលជួយអ្នកក្នុងការដុតកម្ទេចជាតិខ្លាញ់ និងរក្សាទម្ងន់រាងកាយរបស់អ្នកឱ្យល្អប្រសើរសម្រាប់សុខភាព។ សម្រាប់ក្បាលពោះ ដែលពិបាកក្នុងការសម្រកខ្លាញ់ ការឆុងតែក្រូចឆ្មារពិសារាល់ថ្ងៃ គឺជាជម្រើសដ៏ឆ្លាតវៃ។ ក្រៅពីជួយអ្នកដោះស្រាយបញ្ហាជាតិខ្លាញ់ ដែលកពូនត្រង់ក្បាលពោះរបស់អ្នក ក្រូចឆ្មារក៏មាននូវគុណសម្បត្ដិប្រឆាំងនឹងការរលាកផងដែរ ដែលជួយសម្រេចបានក្បាលពោះរាបស្មើល្អ ដែលព្យាបាលសម្រកវាលនោះ។

 

គ្រឿងផ្សំ

  • ក្រូចឆ្មារមួយផ្លែ
  • ទឹកក្ដៅមួយពែងធំ

វិធីធ្វើ

ច្របាច់ក្រូចឆ្មារចូលទៅក្នុងពែង ហើយដាក់ទឹកក្ដៅ ដែលដាំពុះចូល។ យើងសូមណែនាំឱ្យអ្នកបន្ថែមទឹកតែនេះ ទៅក្នុងទម្លាប់ពេលព្រឹករបស់អ្នក។ ដើម្បីបង្កើនប្រសិទ្ធភាព និងធ្វើឱ្យវាកាន់តែមានរសជាតិឆ្ងាញ់ អ្នកអាចដាក់បន្ថែមខ្ញី ទឹកឃ្មុំ ឬតែបៃងក៏បាន។

តែក្រូចឆ្មារ លាយខ្ទឹមស៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ទឹមសត្រូវបានមនុស្សប្រើដើម្បីទទួលបានគុណប្រយោជន៍សុខភាព និងសារធាតុចិញ្ចឹមរបស់វា ដែលរួមទាំងប្រសិទ្ធភាពភ្ញោចដល់ការរំលាយអាហារ ប្រឆាំងអាការៈទល់ខ្យល់ និងព្យាបាលការរលាកពោះវៀនធំផងដែរ។ ម្យ៉ាងទៀតខ្ទឹមស ត្រូវបានមនុស្សប្រើប្រាស់ដើម្បីបណ្ដេញជាតិពុល និងកាកសំណល់ពីរាងកាយ ដែលវាមិនត្រឹមតែជំនួយដល់ការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងការពាររាងកាយជំងឺតម្កាត់ផ្សេងៗផងដែរ។ ក្រូចឆ្មារ គឺជាភ្នាក់ងារដុតកម្ទេចខ្លាញ់ដ៏មានប្រសិទ្ធភាពបំផុតមួយប្រភេទ។  ម្យ៉ាងទៀតក្រូចឆ្មារក៏មានគុណប្រយោន៍ចំពោះបំពង់រំលាយអាហារ ជំនួយដល់ការកាត់បន្ថយជាតិពុល ជាគុណសម្បត្ដិ ដែលមនុស្ស ដែលមានគោលបំណងសម្រកទម្ងន់ប្រាថ្នាចង់អនុវត្ដ។ 

នៅពេលអ្នកលាយខ្ទឹមស ជាមួយនឹងក្រូចឆ្មារនោះ អ្នកនឹងមានក្នុងដៃ នូវភ្នាក់ងារដុតកម្ទេចខ្លាញ់បែបធម្មជាតិដ៏មានប្រសិទ្ធភាព។

 

គ្រឿងផ្សំ៖

  • ខ្ទឹមសមួយកំពឹស
  • ក្រូឆ្មារពីរផ្លែ
  • ទឹក១១/២ លីត្រ

វិធីធ្វើ

  • សូមដាំទឹកមួយឆ្នាំង ហើយនៅពេលទឹកចាប់ផ្ដើមក្ដៅបកខ្ទឹមមួយកំពឹសដាក់ចូលទៅក្នុងទឹកនោះ
  • លាងក្រូចឆ្មារឱ្យស្អាត។ កាត់វាជាជ្រុងដោយទុកឱ្យវានៅជាប់សំបក។
  • ដាក់គ្រឿងផ្សំទាំងអស់ចូលទៅក្នុងឆ្នាំង នៅពេលទឹកចាប់ផ្ដើមដាំ
  • បើកភ្លើងតិចៗ ហើយទឹកវាឱ្យពុះ ១៥នាទី
  • ច្រោះយកទឹកចេញ និងទុកវាឱ្យត្រជាក់យ៉ាងតិច ៥ នាទី។ អ្នកអាចរីករាយភេសជ្ជៈនេះរាល់ថ្ងៃ ៕


  • ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth 


Tags: Health news