ភាពយន្ត ៖ រយៈពេលខ្លី ត្រឹមតែ ២ ថ្ងៃទៀតនោះទេ ប្រិយមិត្ត មិត្តអ្នកអានដែលតែងតែនិយមតាម ដាននិងទស្សនាខ្សែភាពយន្តថ្មីទើបតែមកដល់នោះ បានសើចទៀតហើយ ពោល សើចពេញរោង កុនផ្ទាល់តែម្តង សើចតាំងតែពីដើមដល់ចប់។ ២៦ ឧសភា ២០១៦ ថ្ងៃខានស្អែកនេះ ត្រៀមខ្លួន សើចហើយឬនៅ ពីព្រោះថា ភាពយន្តកំប្លែងថ្មី ព្រះតេជគុណ ជេស 4G នឹងចាប់បញ្ចាំងហើយ ចាប់ពីថ្ងៃទី ២៦ ឧសភា នេះតទៅគ្រប់រោងភាពយន្តទំនើប ហើយអ្វីដែលរឹតតែអស្ចារ្យនោះគឺថា ជា ខ្សែភាពយន្តថ្មីបែបកំប្លែង ដែលមានការចូលរួមសម្តែងដោយ តតកំលោះសំបូរស្នេហ៍ថែមទៀត ផង ។ តោះរង់ចាំដល់ណាទៀត កុំឲ្យឱកាសនេះ ខកខានឲ្យសោះណា៎
គួរបញ្ជាក់ថា Jazz Chuan Chuen នាំក្រុមបង្កើតភាពកំប្លែងរួមគ្នាជាមួយ Nick Kunatip Pinpradab (Dangerous Boys, Love Tott) ដោយនិយាយពីធម៌អាថ៌ សិក្សាពីធម៌បែបកំប្លែងតាមរបៀបដឹកនាំរបស់ Poj Arnon ក្នុងរឿង តេជគុណជេស 4G។ ភាពយន្តកំប្លែងដែលធ្វើឱ្យមនុស្សគ្រប់វ័យសើចចុកពោះ រួមទាំងផ្តល់ទស្សនៈល្អៗដែលអាចយកទៅអនុវត្តបាន ។ សើចតាំងពីដើមដល់ចប់ជាមួយ នឹងឈុតឆាកកំប្លែងៗ ដែលជាចំណីចក្ខុមិនអាចមើលរំលងបាននោះ ធ្វើឲ្យអ្នករាល់គ្នា សើចខ្លាំង ពេញរោងកុនផ្ទាល់តែម្តង ។ ដឹងអីថា មានវគ្គមួយនោះ សីល ៥ ពីកំលោះសំបូរស្នេហ៍ តត ធានាថា សើចខ្លាំងតែម្តង ព្រោះសីល ៥ អី មិនដែលលឺយ៉ាងដូច្នេះ ។ រឹតតែពិសេស និងកាន់តែអស់សំនើច គួរឲ្យចង់ទស្សនានិងតាមដាននោះគឺនៅពេលដែល សង្ឃ ជេស 4G ធ្វើដំណើរទៅសិក្សាពីធម៌នៅ ទីក្រុងបាងកក ដែលមានការអមដំណើរជាមួយនឹង Nick Kunatip Pinpradab ផងដែរនោះ ។ជ្រាប កាន់តែច្បាស់ថាតើ ព្រះតេជគុណ ជេស 4G ល្អមើលជក់ចិត្ត សើចខ្លាំងចំហមាត់ យ៉ាងណានោះ រង់ចាំតាមដានទស្សនាទាំងអស់គ្នា តែ ២ ថ្ងៃទៀតនោះទេ ថ្ងៃទី ២៦ ឧសភាខាងមុខនេះ ចាប់ បញ្ចាំងហើយ គ្រប់រោងភាពយន្តទំនើបក្នុងរាជធានីភ្នំពេញ ។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។