CamNews

សុខភាព 

ញ៉ាំកាហ្វេរាល់ថ្ងៃប្រយ័ត្នមិនដឹងគុណប្រយោជន៍របស់វា

សុខភាព ៖ កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយម ដែលមនុស្សប្រុសស្រីទទួលទានស្ទើររាល់ថ្ងៃ ប៉ុន្ដែអ្នកខ្លះមិនទាំងដឹងពីគុណប្រយោជន៍របស់វាផង។ ខាងក្រោម​នេះ យើងសូមណែនាំគុណប្រយោជន៍មួយចំនួននៃការទទួលទានកាហ្វេ៖

  • កាហ្វេសម្បូរសារធាតុចិញ្ចឹម៖ កាហ្វេសម្បូរដោយជាតិម៉ាញេស្យូម និងវីតាមីន B ជាច្រើន ដែលមានសារសំខាន់ចំពោះសុខភាព និងសុខុមាលភាពរាងកាយរបស់យើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា វាល្អបំផុតក្នុងការទទួលយកសារធាតុចិញ្ចឹមពីប្រភពចំណីអាហារនានា បើអាចទៅរួច(អាហារបំប៉ន អាចបង្កជាបញ្ហា ដោយហេតុផលផ្សេងៗគ្នា) ដូច្នេះកាហ្វេ សមនឹង ដាក់បញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។


  • មានប្រសិទ្ធភាពបង្ការជំងឺមហារីក៖  ការទទួលទានកាហ្វេជារៀងរាល់ថ្ងៃ មានប្រយោជន៍កាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បូនដល់ទៅ ២៥%  ចំពោះស្ត្រី។ ម្យ៉ាងទៀត ស្ត្រីដែលទទួលទានកាហ្វេជារៀងរាល់ថ្ងៃ គឺប្រឈមនឹងហានិភ័យនៃជំងឺមហារីកសុដន់កម្រិតទាប (តិចជាង ៥៧%) ។ ការសិក្សាបន្ថែមទៀត បានបង្ហាញថា កាហ្វេ មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីកស្បែក និងមហារីកពោះវៀនធំ។
  • កាហ្វេមានប្រសិទ្ធភាពការពារថ្លើម៖ ការសិក្សា បានបង្ហាញថា មនុស្សដែលទទួលទានកាហ្វេ ដែលមានជាតិកាហ្វេអ៊ីន ប្រឈមនឹងហានិភ័យទាបនៃការកើតជំងឺថ្លើម។
  • សុខភាពក្រពេញទីរ៉ូអ៊ីត គឺរឿងសំខាន់បំផុត ដែលអ្នកត្រូវយកចិត្ដទុកដាក់ ប្រសិនបើអ្នកចង់មានសុខភាពល្អ និងមានអារម្មណ៍ល្អ ហើយការស្រាវជ្រាវមួយចំនួនបានបង្ហាញថា កាហ្វេអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារអ្នកពីជំងឺក្រពេញទីរ៉ូអ៊ីត។
  • កាហ្វេ អាចទប់ស្កាត់ការស្រូបយកជាតិដែកចូលក្នុងរាងកាយ ដែលអាចការពារប្រឆាំងនឹងបញ្ហាសុខភាពផ្សេងៗ ដែលទាក់ទងនឹងជាតិដែកខ្ពស់ ៕ 

  • ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ livingthenourishedlife


Tags: Health news