CamNews

កីឡាអន្តរជាតិ 

គ្រូបង្វឹកនៅ Barcelona ប្រតិកម្មនឹងដំណឹងថា Neymar ផ្ទេរចូល Man United ខណៈធ្វើការបកស្រាយយ៉ាងញ័រមាត់

ព័ត៌មានកីឡា៖ លោក Luis Enrique គ្រូបង្វឹកលំដាប់ជូរមុខរបស់ក្លឹប Barcelona បានប្រតិកម្មនឹងដំណឹង ដ៏ក្ដៅគគុក ដែលទាក់ទងនឹងខ្សែប្រយុទ្ធរបស់ក្លឹប គឺកីឡាករ Neymar ថាមានទំនាក់ទំនង ចង់ផ្ទេរទៅកាន់ ក្លឹប Man United ។ 

លោក Luis Enrique បានប្រតិកម្ម ទាត់ចោលនូវដំណឹងអះអាងថា កីឡាករ Neymar មានទំនាក់ទំនងចង់​ផ្ទេរ​ទៅកាន់ ក្លឹប Man United​ ក្នុងរដូវកាលនេះ។ Neymar គ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយក្លឹប Man United ហើយតើកីឡាករអាចនឹងផ្ទេរទៅបានដោយរបៀបណា ប្រសិនជា មានមែននោះ ហើយម្យ៉ាងវិញទៀត បើ​កីឡាករ ពិតជាមានបំណងចង់ ផ្ទេរទៅ ក៏ត្រូវមានការស្នើសុំពីក្លឹប ជាមុនផងដែរ ប៉ុន្ដែ នេះគឺមិនមានអ្វីទាល់​តែសោះ ។ លោក Luis Enrique បានបន្ដទៀតថា គាត់ធ្លាប់ឮដែរ ពីពាក្យសម្ដីរបស់ Neymar ចំពោះដំណើរ​ទៅកាន់ ទឹកដី Old Trafford ដែលកីឡាករបានអះអាងថា កីឡាករគ្មានអារម្មណ៍ចង់ទាក់ទងអ្វីទាំងអស់ ជាមួយ Man United ហើយក៏មិនចង់ឮសូរដំណឹងទាំងអស់នោះដែរ ពោល គឺកីឡាករ និង គាត់ គិតតែរឿង​ប្រកួត និងវិភាគពីដៃគូរតែប៉ុណ្ណោះ ។ 

ជាមួយគ្នានោះផងដែរ បើយោងតាមការអះអាងរបស់ គេហទំព័រ offthepost បានចុះផ្សាយថា មូលហេតុដែល​លេចឮដំណឹងនេះឡើងគឺ បណ្ដាលមកពីភ្នាក់ងារកីឡាករ Neymar ផ្ទាល់គឺលោក Pini Zahavi បាន​បំផុសបំផុលរឿងទីផ្សារកីឡាករ​ Neymar ជាមួយគណៈគ្រប់គ្រង ក្លឹប Man United ក្នុងព្រឹត្ដិការណ៍ ប្រកួត រវាង ក្លឹប Mam United ជាមួយ Newcastle កាលពីម្សិលមិញ ដូច្នេះហើយទើប បណ្ដាលឲ្យមានរឿង​បែកធ្លាយយ៉ាងដូច្នេះទៅ ។ ពីព្រោះ ខ្សែប្រយុទ្ធរូបនេះ នឹងផុតកុងត្រាដល់ឆ្នាំ ២០១៨ ហើយ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ goal & offthepost 


Tags: Sport News Luis Enrique Neymar Man United