CamNews

យល់ដឹង 

មនុស្សអាចរស់នៅបានយូរប៉ុន្មាន នៅលើភពព្រះអង្គារ និងភពពុធ?

យោងតាម Sputnik ខណៈដែលអ្នកវិទ្យាសាស្ដ្រមួយចំនួន រៀបគម្រោងបង្កើតមូលដ្ឋាននៅលើ
ភពព្រះអង្គារ និងភពពុធ មនុស្សជាច្រើនយល់ថា ភពទាំងពីរនេះ មិនសមស្របសម្រាប់ឱ្យ
មនុស្សរស់នៅ។

អ្នកអវកាស បើទោះប្រើប្រាស់សម្លៀកបំពាក់បច្ចេកវិទ្យាឥតខ្ចោះយ៉ាងណាក៏ដោយ
ក៏អាចរស់នៅបានត្រឹមតែ ០,០០១វិនាទី នៅលើភពពុធ

អ្នកសិក្សាស្រាវជ្រាវឱ្យដឹងថា អ្នកអវកាស បើទោះប្រើប្រាស់សម្លៀកបំពាក់បច្ចេកវិទ្យាឥតខ្ចោះ
យ៉ាងណាក៏ដោយ ក៏អាចរស់នៅបានត្រឹមតែ ០,០០១វិនាទី នៅលើភពពុធ (Mercury )។

នៅលើភពពុធ អវកាសចរនឹងត្រូវបានដុតក្នុងកំដៅ ៤៣០អង្សាសេ ឬក៏ស្លាប់ក្នុងភាពត្រជាក់ ក្នុង
សីតុណ្ហភាព -១៨០អង្សាសេ។

មនុស្សក៏មិនមានពេលវេលាដើម្បីស្រាវជ្រាវនៅលើភពព្រះអង្គារ។ ក្នុងរាងកាយរបស់ពួកគេនឹង
ចាប់ផ្ដើមមានការផ្លាស់ប្ដូរធំ ដោយសារកម្រិតខ្ពស់នៃវិទ្យុសកម្មនៅលើភពក្រហមនេះ។

ដូច្នេះ ជីវភាពរបស់ពួកគេនៅលើភពព្រះអង្គារ នឹងអូសបន្លាយបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Sputnik


Tags: ភពព្រះអង្គារ ភពពុធ ការរស់នៅ