CamNews

តារា 

កូនស្រីនាង ម៉ារីម៉ា​និងសូជីអូ កាន់តែធំ កាន់តែគួរឲ្យក្នាញ់ !

ព័ត៌មានកំសាន្ត ៖ ក្រោយរៀបការហើយ អ្នកនាង Marian Rivera ហៅ ម៉ារីម៉ា និងស្វាមីក៏ទទួលបានចំណងដៃដ៏មានតម្លៃក្នុងជីវិតរបស់ពួកគេ នោះគឺកូនស្រីជាទីស្រលាញ់ ហើយសព្វថ្ងៃនាងមានអាយុជាង ១ ខួបទៅហើយ ។ 

តាំងពីចាប់កំណើតមកមានអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ទេថា កូនស្រីរបស់តារាល្បីហ្វីលីពីន ទាំងពីរដួងនេះមានសម្រស់ស្រស់ស្អាតនិងគួរឲ្យក្នាញ់ ដោយកាត់ទៅរកម្តាយឪពុករបស់ពួកគេ ព្រោះសម្បុរស្បែកគឺកាត់ទៅរកម្តាយនិងមុខមាត់កាត់ទៅរកឪពុកខ្លះនិងម្តាយខ្លះ ។ ហើយភាគច្រើនអ្នកសិល្បៈទាំងក្នុងនិងក្រៅប្រទេសក៏ក្នាញ់កូនៗរបស់លោក Dingdong Dantes ហៅ សូជីអូ និងនាង Marian Rivera ដែរ ។

គួរបញ្ជាក់ឲ្យដឹងថា នាង Marian Rivera និងស្វាមីគឺលោក Dingdong Dantes បានរៀបមង្គលការជាមួយគ្នា កាលពីថ្ងៃទី​ ៣០ ខែធ្នូ ឆ្នាំ ២០១៤ ហើយក្រោយមកក៏បាននៅក្នុងខែ មេសា ឆ្នាំ ២០១៥ ប្តីប្រពន្ធវ័យកណ្តាលនេះក៏បានប្រកាសឲ្យពិភពលោកបានដឹងថា ពួកគេកំពុងតែមានកូនដំបូងជាមួយនិងគ្នា ដែលជាកូនស្រីសព្វថ្ងៃនេះ ទាំងគួរឲ្យស្រលាញ់និងគួរឲ្យក្នាញ់ ឬ អាចនិយាយបានថា​គឺជាចំណងដៃល្អបំផុតសម្រាប់ជីវិតគូរបស់ប្តីប្រពន្ធមួយគូនេះ ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Marian Rivera Dingdong Dantes