CamNews

ភាពយន្ត 

សន្និសិទកាសែតស្តីអំពីខ្សែរភាពយន្តថី្មរបស់កម្ពុជា “ Jailbreak”

ភ្នំពេញ: កាលពីថ្ងៃទី ១៧ ខែមិថុនា កន្លងទៅនេះ មានការសន្និសិទកាសែតស្តីអំពីខ្សែរភាពយន្តថី្ម បែប Action ថី្មរបស់ប្រទេសកម្ពុជា ដែលមានចំនងជើងថា “Jailbreak”  ដែលរៀបចំឡើងនៅ MyburgerLab។

ខ្សែរភាពយន្តនេះត្រូវបានបង្កើតឡើងដោយ​ ផលិតកម្ម កងចក្រភីកឈ័រ ដែលមានលោក Jimmy Henderson ជា Director និង លោក Loy Te ជាProducer។ 


“Jailbreak” គឺជាភាពយន្តបែប វាយប្រហារ (Action) ថី្ម ដោយមានការបូកបញ្ចូលក្បាច់កុនខ្មែរ ល្បុក្កតោ។ ម្យ៉ាងទៀតក្នុងខ្សែរភាពយន្តមួយនេះមានការចូលរួមសំដែងដោយ លោក Jean Paul Ly កូនខ្មែរកាត់បារំាង ដែលជាតួ Stunt Hollywood  អ្នកនាង Celine Tran តារាHollywood លោក Dara Our កញ្ញា Tharoth Oum ក្រុម ល្បុក្កតោ លោក សាវិន ហ្វីលីព និង តួសម្តែងជាច្រើនទៀតផងដែរ។​


តំណាង​ផលិតកម្ម “កងចក្រ​ ​ភីកឈ័រ” បាន​លើក​ឡើង​ថា ” រឿង​នេះ​យើង​រំពឹង​ថា​វា​ជោគជ័យ​ច្រើន​ជាង​រឿង​ទី​១ ព្រោះ​រឿង​ថ្មី​នេះ​យើង​មាន​អ្វី​ពិសេស ដល់​អ្នក​គាំទ្រ​ច្រើន​ទាំង​សាច់​រឿង​​និង​តួ​សម្ដែង​ ហើយ​ជា​ពិសេស​រឿង​នេះ​ក៏​ត្រូវ​យក​ទៅ​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ផ្សេងៗ​ដែរ”។ លោក​បន្ត​ថា អ្វី​ដែល​រឹត​តែ​អស្ចារ្យ​សម្រាប់​រឿង “Jailbreak” នេះ​គឺ​ខាង​ផលិតករ​បាន​សម្រេច​ចិត្ត​សាងសង់​គុក​ចំនួន​បី​ជាន់​ដើម្បី​ឲ្យ​ស៊ី​និង​សាច់​រឿង​ក៏​ដូច​ជា​មាន​ភាព​​ជាក់​ស្ដែង​ទៅ​និង​សាច់​រឿង “Jailbreak” នេះ​តែ​ម្ដង។






ជាចុងក្រោយ លោក Loy Te ក៏បានអរគុណ ដល់ម្ចាស់ឧបត្ថម្ភកម្មវិធីធំដោយ True Money

ម្ចាស់ឧបត្ថម្ភកម្មវិធី ភេសជ្ជះប៉ូវកំលំាង Sting និង ស្រាJohnny Walker ដៃគូសហប្រតិបត្តិការ Naki Group/Silvertown/Lalang Spa លោក Remy hou ទស្សនាវដ្តី The Man , WML Staffs , Baramey Production (Kmeng Khmer, Laura Mam) និង​ NOCC ផងដែរ​៕

ប្រភព ៖ Westec Media Limited


Tags: Westec Movie Eddie The Eagle The Conjuring 2 Jailbreak