CamNews

ព័ត៌មានអន្តរជាតិ 

គិលានុប្បដ្ឋាយិកាអូស្រ្តាលី​ម្នាក់ត្រូវ​បាន​ជាប់​គុក ពីបទពពោះជំនួសដោយខុសច្បាប់នៅកម្ពុជា

គិលានុប្បដ្ឋាយិកាអូស្រ្តាលី​ម្នាក់ត្រូវ​បាន​ជាប់​គុករយៈពេល 18 ខែ​ ពីបទផ្តល់​សេវា​ពពោះជំនួសដោយខុសច្បាប់នៅកម្ពុជា។

អ្នក​នាង Tammy Davis-Charles ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញកាល​ពី​ខែ​វិច្ឆិកាឆ្នាំ​មុន ក្រោយ​ពេលដែល​រដ្ឋាភិបាល​កម្ពុជា​ហាមឃាត់​ចំពោះសេវា​ពពោះជំនួស។

កំឡុង​ពេល​ជំនុំជម្រះ​ក្តី ពេទ្យ​ស្រី​អាយុ ៤៩ ឆ្នាំ​រូប​នេះ​បាន​បដិសេធការ​ចោទ​ប្រកាន់​ ដោយ​និយាយ​ថា​នាង​គ្រាន់​តែ​ផ្តល់​ការ​ថែទាំ​ផ្នែក​វិជ្ជសាស្រ្ត ចំពោះ​ម្តាយ​ដែល​ពពោះ​ឲ្យ​គេ​តែ​ប៉ុណ្ណោះ។



សេវា​ពពោះជំនួស បាន​រីក​លូតលាស់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ប្រទេស​ផ្សេងៗទៀត​កំពុង​ចាត់​វិធាន​ការហាម​ឃាត់​។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អ្នក​នាង Tammy Davis-Charles ដែល​បាន​ជាប់​ឃុំ​ឃាំង​ ៩​ខែ​មក​ហើយ ត្រូវ​បាន​កាត់​ទោស​ពី​បទ ធ្វើ​ជា​អ្នក​កណ្តាល​រវាង​ឳពុក​ម្តាយ​ដែល​ចង់​ចិញ្ចឹម​កូន និង​ស្រ្តី​ពពោះ។



ការ​រាយ​ការណ៍​ថ្មីៗនេះ បាន​ឲ្យ​ដឹង​ថាពេទ្យ​ស្រី​នេះ បាន​បើក​គ្លីនិក​មួយ​ដែល​ណាត់​ជួប​ឪពុក​ម្តាយ​បរទេស​ ជាមួយ​នឹង​ ស្រ្តី​ពពោះ​ជនជាតិ​ខ្មែរ។

នាង​បាន​និយាយនៅ​ក្នុង​តុលាការ​ថា នាង​ពុំ​បានប្រកាស​រក​ម្តាយ​ទាំង​នោះ​ទេ នាង​គ្រាន់​តែ​ជួយ​មើល​ថែ​រក្សា​ម្តាយ​ទាំង​នោះ ឲ្យ​ពួក​គេ​មាន​សុវត្ថិភាព​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​ការ​ពពោះ​ជំនួស ប្រទេសកម្ពុជា​ក៏​បាន​ហាម​ឃាត់​ចំពោះ​ទង្វើផ្សេងទៀត​ដូចជា ការ​ជួញ​ដូរ​សរីរាង្គ​មនុស្ស និង​ទឹក​ដោះ​ម្តាយ​ផង​ដែរ ៕



ប្រែសម្រួល៖ High

ប្រភព៖ BBC


Tags: International news