CamNews

សុខភាព 

ផឹកស្រាបៀរនឹងជួយទប់ស្កាត់ជម្ងឺមហារីក

ក្រុមអ្នកវិទ្យាសាស្ដ្រទើបតែរកឃើញសមធាតុមួយក្នុងស្រាបៀរ មានប្រសិទ្ធភាពក្នុងការជម្រុញ
estrogen ឱ្យដំណើរការល្អក្នុងរាងកាយ ជួយទប់ស្កាត់ការប្រឈមទៅនឹងជម្ងឺមហារីកសុដន់។

បច្ចុប្បន្ន ស្រាបៀរគឺជាភេសជ្ជៈមួយប្រភេទដែលពេញនិយមបំផុតក្នុងពិភពលោក។ ប៉ុន្តែ ការផឹក
ស្រាបៀរច្រើន នឹងនាំឱ្យមានបញ្ហាផ្សេងៗកើតឡើង ដូចជាស្រវឹង គ្រោះថ្នាក់ចរាចរណ៍។ល។ ដូច្នេះ
អ្នកគាំទ្រស្រាបៀរ តែងតែស្វែងរកនូវមូលហេតុសមស្របដើម្បីផឹកស្រាបៀរ។ ដំណឹងល្អសម្រាប់
ពួកគេនោះគឺ ការសិក្សាស្រាវជ្រាវមួយ ថ្មីៗនេះបង្ហាញថា ស្រាបៀរមានសមត្ថភាពទប់ស្កាត់ជម្ងឺ
មហារីកសុដន់។

បើសិនអ្នកគិតថា មហារីកដោះ គឺមានតែនៅលើស្ដ្រី នោះគឺអ្នកគិតខុសហើយ។ មហារីកដោះ
ក៏អាចកើតឡើងចំពោះបុរស ហើយវាមានចំនួន ១% ក្នុងចំណោមអ្នកកើតមហារីកដោះ។

បណ្ឌិត Sharon Giordana ជាវេជ្ជបណ្ឌិតជំនាញខាងជម្ងឺមហារីកនៅមន្ទីរ Anderson ឱ្យដឹងថា ៖
“បុរសតែងតែគិតថា ខ្លួនមិនមានដើមទ្រូង។ ពួកគេមិនដឹងថា បុរសគ្រប់រូបសុទ្ធតែមានដោះ”។

វិលត្រឡប់មករឿងស្រាបៀរវិញ តាំងពីយូរឡង់មកហើយ គេបានរកឃើញថា បណ្ដាសារធាតុ
ដែលមាននៅក្នុងស្រាបៀរ មានសមត្ថភាពជួយកាត់បន្ថយអាការៈឈឺចាប់ពេលអស់រដូវ ដោយ
ជម្រុញឱ្យបំប្លែង estrogen ដំណើរការល្អ។ ហើយពេលនេះ ក្រុមអ្នកជំនាញការមកពីសកល
វិទ្យាល័យ Illinois នៅ Chicago ឱ្យដឹងថា ស្រាបៀរក៏ជម្រុញឱ្យគីមីធាតុ ជួយទប់ស្កាត់មិនឱ្យ
មហារីកវិវឌ្ឍទៅមុខ។

អ្នកវិទ្យាសាស្ដ្រ បានយកកោសិកាសុដន់ចំនួនពីរផ្សេងគ្នា ដើម្បីតាមដាន់ផលប៉ះពាល់នៃការ
បំប្លែង estrogen របស់កោសិកា។ វិទ្យាសាស្ដ្រទំនើប បានរកឃើញថា ការបំប្លែង estrogen ក្នុង
ល្បឿនយឺត នឹងបង្កើនការប្រឈមនឹងការកើតជម្ងឺមហារីកដោះ។

ដូចទៅនឹងការរំពឹងទុក ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញសមាសធាតុមួយដែលគេហៅថា
6-prenylnarigenin (6-PN) ជួយបង្កើនល្បឿននៃការបំប្លែង estrogen និងជម្រុញឱ្យការ​បញ្ចេញ​ចោលជាតិពុលពីកោសិកាតាមរយៈស្រាបៀរ។

សាស្ដ្រាចារ្យ Judy Bolton ដែលជាអ្នកបានចូលរួមក្នុងការសិក្សាស្រាវជ្រាវ ឱ្យដឹងថា ៖ “យើងត្រូវ​ការស្វែងយល់អំពីលទ្ធភាពនេះបន្ថែមទៀត ប៉ុន្តែ លទ្ធផលរបស់យើងខ្ញុំ បានបង្ហាញថា6-PN ពិត
ជាអាចជួយទប់ទល់នឹងការកើតមហារីក ”។

ការសិក្សាស្រាវជ្រាវ នៅតែកំពុងត្រូវបានគេធ្វើបន្ត ប៉ុន្តែ យ៉ាងហោចណាស់ គេក៏មានសង្ឃឹមថា
ការផឹកស្រាបៀរ នឹងមានផលប្រយោជន៍ក្នុងការទប់ស្កាត់ជម្ងឺមហារីកដោះ។ យ៉ាងនេះក្ដី អ្នកក៏
មិនត្រូវផឹកវាច្រើននោះដែរ ដើម្បីជៀសវាងផលអវិជ្ជមានកើតឡើងដោយសារស្រាបៀរ។


ប្រែសម្រួល ៖ បុត្រា


Tags: ស្រាបៀរទប់ស្កាត់ជម្ងឺមហារីក ជម្ងឺមហារីក សុដន់ ដោះ