Likes Tiara អាយុ ២៣ ឆ្នាំ ជាអ្នករស់នៅទីក្រុង Galesburg សហរដ្ឋអាមេរិក ហើយជាអ្នកលក់រាយ
នូវតុក្កតាសិចផងនោះ ត្រូវបានចោរគាស់ផ្ទះ ចូលលួចយកតុក្កតាសិច អស់មួយនៅក្នុងផ្ទះរបស់នាង
នៅពេលដែលនាងចេញបាត់ពីផ្ទះទៅធ្វើការនៅ Las Vegas រយៈពេលខ្លី។
Tiara បានប្រាប់ថា ក្រោយពេលដែលនាងបានមកដល់ផ្ទះ ហើយដឹងថាផ្ទះត្រូវចោរគាស់ចូលនោះ
នាងបានប្ដឹងប៉ូលីសភា្លមៗ ប៉ុន្តែក្រោយពីឆែករកសព្វគ្រប់មក គេសង្កេតឃើញថា រាល់របស់របរទាំង
អស់នោះ មិនមានបាត់ទៅណានោះទេ គឺបាត់តែតុក្កតាសិច មួយដែលនាងទុកលក់ ហើយតុក្កតា
នេះមានតម្លៃប្រមាណជាង ១០០០ ដុល្លា។
Tiara នាងបានរអ៊ូរទាំថា នេះមកពីម្ចាស់ផ្ទះជួលមិនព្រមជួសជុលទ្វារដែលខូចខាតអោយនាង តែ
យ៉ាងណាក៏ដោយក៏នាងមិនបានបាត់បងសម្បិត្តមានតម្លៃនោះទេ គ្រាន់តែបាត់តុក្កតាសិច ១ តែ
ប៉ុណ្ណោះ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ k14