CamNews

ជីវិត និងការងារ 

កូនកំលោះ លួចរួមសិច ជាមួយអ្នកបំរើ នាថ្ងៃរៀបការ ត្រូវឪក្មេកចាប់បាន

កូនកំលោះមួយរូបកំពុងតែធ្វើពិធីរៀបការក្នុងទីក្រុង Feldkrich នៃប្រទេស អាល្លឺម៉ង់ មិនអាចរង់
ចាំដល់យប់ដើម្បីសម្ភោធកូនក្រមុំរបស់ខ្លួនបាននោះទេទើបគេទ្រាំមិនបានក៏ចាត់ការអ្នកបំរើតែ
ម្ដងទៅ។

កូនកំលោះកំហូចម្នាក់នេះបានលួចចូលទៅក្នុងផ្ទះបាយនៃកន្លែងរៀបអាពាហ៍ពិពាហ៍របស់គេ
ព្រោះតែទ្រាំរង់ចាំដល់យប់មិនបាន ហើយក៏ប្រហែលជាមិនមាននរណាគេដឹងនោះទេប្រសិនបើ
ឪពុកក្មេករបស់គេបានមកដល់នោះ។

បើតាមសារព័ត៌មានចុះផ្សាយបានឱ្យដឹងថាបុរសម្នាក់នេះគឺគាត់ចង់ភ្លក់រស់ជាតិនៃសេរីភាពនៅ
លីវដែលអាចលេងជាមួយនរណាក៏បានមុនពេលដែលគាត់ត្រូវបំផ្លាញជីវិតរបស់គាត់ជាមួយនិង
ការផ្លាស់ប្ដូរយ៉ាងសម្បើមជាមួយឈ្មោះថាប្ដីគេ។

ជាអកុសលគេត្រូវបានឪពុកក្មេករបស់គេធ្វើអោយបាត់បង់សេចក្ដីសុខចុងក្រោយទាំងមិនទាន់
ដល់ត្រើយផង។ ឪពុកខាងស្រីបានប្រាប់រឿងហេតុដែលបានកើតឡើងដល់រាល់ភ្ញៀវទាំងអស់
ហើយបានប្រាប់ពួកគេឱ្យទៅផ្ទះវិញចុះ កូនក្រមុំបានទៅរករដ្ឋបាលមូលដ្ឋានហើយបានសុំដាក់
ពាក្យលះលែង ប៉ុន្តែតាមច្បាប់គឺត្រូវរស់នៅជាមួយគ្នាឱ្យបាន ៦ ខែសិនទើបអាចលះលែងបាន
ក្រោយមកមិនមានអ្វីកើតឡើងនោះទេ កូនក្រមុំបានរស់នៅដាច់ពីកូនកំលោះរូបនោះហើយ
កូនកំលោះកំហូចនោះក៏ដឹកដៃអ្នកបំរើដែលខ្លួនដេកជាមួយនោះទៅផ្ទះដើម្បីបញ្ចប់ការងារដែល
ឪពុកក្មេកគេបានមកកាត់សង្វាក់៕

ដោយ៖ ផានិត
ប្រភពពី៖ breakingworldnews 


Tags: sex lifestyle