ព័ត៌មានអន្តរជាតិ ៖ ជាលទ្ធផល បន្ទាប់ពីមានការជំនុំជម្រះក្តី ក៏ដូចជា បើកសវនាការដល់
ទៅពីរលើកកាលពីពេលកន្លងទៅ មកទល់នឹង វេលាព្រឹកថ្ងៃអង្គារនេះ អតីតមន្រ្តីចិន ដែល
ពាក់ព័ន្ទជាមួយនឹងរឿងអាស្រូវសិច ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារហើយ ពោល
គឺជាប់ពន្ធនាគារដល់ទៅ១៣ ឆ្នាំ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រ
សារបរទេស chinadaily ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា លោក LeiZhengfu វ័យ ៥៥ ជាអតីត
មន្រ្តី លេខាធិការនៃគណៈកម្មការបក្សកុម្មុយនីស្តចិន ( former secretary of Chongqing'
s Beibei District Committee of the Communist Party of China (CPC) ) ប្រចាំស្រុក Bei-
bei ក្រុង Chongqing ភាគខាងត្បូងឆៀងខាងលិច ប្រទេសចិន ត្រូវបានប្រកាសកាត់ទោ
សជាផ្លូវការ កាលពីវេលាព្រឹកមិញនេះ ម៉ោង ប្រមាណជាង ១១ នៅឯតុលាការក្រុង Cho-
ngqing ។
គួររំឭកផងដែរថា មិនត្រឹមតែមានការកាត់ទោសជាប់ពន្ធនាគារនោះទេ តែមន្រ្តីរូបនេះក៏
ត្រូវបានពិន័យជាសាច់ប្រាក់ ដល់ទៅ ៣០០,០០០ យ័ន ក្រោយពីបានរកឃើញថា បាន
ប្រើអំណាចរបស់ខ្លូន ក្នុងការទាញរកប្រយោជន៍ពីអ្នកដទៃ ក៏ដូចជា ករណីប្រព្រឹត្តិអំពើ
ពុករលួយដោយទទួលយកសំណូកជាសាច់ប្រាក់ ៣,១៦ លានយ័ន។
គួរបញ្ជាក់ផងដែរ ករណីបែកធ្លាយរឿងអាស្រូវសិច របស់មន្រ្តីចិនរូបនេះ ទំព័រសារព័ត៌
មានយើងខ្ញុំ ក៏ធ្លាប់បានចុះផ្សាយរួចម្តងមកហើយ ខណៈពេលដែលទើបតែនឹងកើត
ឡើងកាលពីពេលនោះ ពោលគឺ មានចំណងជើងថា ៖ រូបថត និងវីដេអូសិច មន្ត្រីចិនមា្នក់
សាយភាយពេញពិភពអ៊ិនធើណេត ៕
* ព័ត៌មានអន្តរជាតិចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- បុរសម្នាក់ របួស ក្រោយដៃគូជម្លោះបាញ់ ខណៈមានការខ្វែងគំនិត ទៅលើទ្រឹស្តី ទស្សន
វិទូ
-រកឃើញ ឆ្អឹងអាថ៍កំបាំង មនុស្សបុរាណ មានអាយុកាលជាង ១០០០ ឆ្នាំ នៅក្នុងទន្លេ
(មានវីដេអូ)
- ១៣ នាក់ស្លាប់ ខណៈមានការផ្ទុះអាវុធ នៅទីធ្លា មូលដ្ឋានទ័ព ជើងទឹក
- ប្រទះឃើញ សាកសព បាឡែនយក្ស ដេកងាប់ នៅឯមាត់សមុទ្រ
ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily