CamNews

ប្លែកៗ 

បុគ្គលិកហាងនំ ថតស្រាតដើម្បី លក់យកលុយ ជួយដល់មូលនីធិ កុមារ

កាលពីពេលថ្មីៗនេះក្រុមអ្នកបម្រើស្រីនៅក្នុងហាងនំ Greggs ក្នុងប្រទេសអង់គ្លេសបានរួមគ្នាដើម្បី
ថតស្រាតយកលុយជួយដល់មនុស្សធម៍។

គំនិតនេះបានចងក្រងដោយអ្នកនាង Kelly Gilmour អាយុ ៣២ ឆ្នាំជាអ្នកគ្រប់គ្រងទូទៅហាង Greggs
ក្នុងទីក្រុង Gateshead ដែលនាងបានប្រាប់ថា វាជារឿងមួយដែលប្លែក ហើយក៏ល្អណាស់ដែរដែល
អាចជួយជាកម្លាំងមនុស្សធម៍បានផងនោះ។

រូបថតទាំងអស់នឹងត្រូវបានគេយកទៅធ្វើជាប្រតិទិនសម្រាប់ឆ្នាំ ២០១៣ ដែលនឹងមានដាក់កល់ក្នុង
ហាង Greggs ផ្ទាល់ក្នុងមួយច្បាប់ ៥ ផោន ហើយគំរោងរបស់ហាងគឺត្រូវលក់អោយដាច់បានដល់
១ សែនផោន ជាកម្រិតក្នុងការលក់ប្រតិទិនរូបស្រាតនេះ ហើយពេលបានគ្រប់ ១ សែនផោន ប្រាក់
ទាំងនោះនឹងត្រូវបានបរិច្ចាកទៅអោយ មូលនីធិ BBC ដើម្បីកុមារ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 

Tags: sex sexy uk star charity