CamNews

យានយន្ត 

លេចចេញថ្មីទៀតហើយ Benelli BN251 2015 ប្រើសមាសភាពរូបរាង ស្រដៀងម៉ូតូ Duke

យានយន្ដ៖ បើក្រើនរំលឹក អំពីទីផ្សារម៉ូតូធំវិញ​ ប្រិយមិត្ដប្រាកដជាស្គាល់ច្បាស់ណាស់ទៅហើយ ទាំងគុណភាព និង ម៉ូដែល ខណៈដែលបច្ចុប្បន្ន កំពុងតែមានការពេញនិយម និង ជ្រួលប្របល់ ចរាចរ​យ៉ាងខ្លាំងក្លា ពីបណ្ដាក្រុមហ៊ុន ធំៗ ប៉ុន្ដែទន្ទឹមនឹងការពេញនិយមដូច្នោះ ប្រិយមិត្ដនិងមានចំណាប់អារម្មណថ្មី ហើយប្លែកជាមួយ ម៉ូដែល ថ្មីមួយទៀត នោះគឺ Benelli BN251 ស៊េរី 2015 ជាផលិតផល ក្រុមហ៊ុន​ Benelli ​របស់ប្រទេស អ៊ីតាលី ។ 

រចនាសម្ពន្ធរូបរាង​របស់ Benelli BN251 2015 បានត្រូវស្ថិតក្នុងគំនិតនៃការច្នៃប្រឌិត យ៉ាងល្អឆើត ទាំងទម្រង់បរិក្ខាបំពាក់​របស់ម៉ូតួ សុទ្ធតែមានចំនុចទាក់ទាញ​ ពោលរូបរាង​គឺមានភាពសាកសមនិង សង្គម​យុវវ័យសម័យម៉ូតូធំ ។ មិនត្រឹមតែបានបង្ហាញពីលក្ខណៈទំនើបដូច្នោះ ម៉ូដែលមួយនេះ ក៏មានការចាប់​អារម្មណ៍ខ្ពស់ត្រង់ ការលេងស្ដាយ ប្រើសមាសភាពរូបរាង ស្រដៀងគ្នាទៅនឹង ម៉ូតូ Duke ដែលប្រិយមិត្ដធ្លាប់បានស្គាល់។ 

ក្រៅពីរូបរាងដ៏ទាក់ទាញទៅ Benelli BN251 2015 បានភ្ជាប់ជាមួយនូវលក្ខណៈពិសេស​ បន្ថែមទៀតត្រង់ សមាសភាពកម្លាំងម៉ាស៊ីន គឺ ២៥០ cc ប្រើតែមួយម៉ាស៊ីន គត់ ។ បញ្ជាក់ផងដែរថា ម៉ូដែលនេះ មិនទាន់មាន​ការអះអាងបង្ហាញពីតម្លៃទីផ្សារឲ្យពិតប្រាកដនៅឡើយទេ ។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ .bikesdoctor


Tags: Vehicle Benelli BN251 2015