CamNews

ព័ត៌មានអន្តរជាតិ 

បំពាក់កាម៉េរ៉ាសំងាត់នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ តាមដានចោរ លួចរបស់ វាគឺជាការរំលោភសិទ្ធិ?

អន្តរជាតិ  ៖  បំពាក់កាម៉េរ៉ាសំងាត់នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដើម្បីតាមដានសកម្ម
ភាពចោរលួចរបស់ក្នុងហាង គឺជាការរំលោភសិទ្ធិ នេះគឺជាការលើកឡើង ក្នុងចំណោចអ្នក
លេងអ៊ិនធើណេត បន្ទាប់ពីលេចចេញនូវរូបភាពមួយ ខណៈពេលដែលនារីមា្នក់ត្រូវបានគេ
លួចថតជាប់ អំឡុងពេលផ្លាស់សម្លៀកបំពាក់នៅក្នុងហាងមួយកន្លែង។

តែទោះជាយ៉ាងណា ប្រភពសារព័ត៌មានមិនបានបញ្ជាក់អំពីទីតាំងអោយបានច្បាស់នោះទេ
ស្របពេលដែលមន្ទិលសង្ស័យមួយចំនួនត្រូវបានលើកឡើង   ថាតើហេតុអ្វីបានជាចាំបាច់
បំពាក់កាម៉េរ៉ាសំងាត់នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ទៅវិញ  ខណៈពេលដែលមតិមួយចំ
នួនផ្សេងៗទៀត    ក៏បានលើកឡើងថា  ការបំពាក់កាម៉េរ៉ាសំងាត់នេះ  ទំនងជាត្រូវបានបំ
ពាក់ឡើង ដើម្បីតាមដានសកម្មភាពចោរលួចរបស់របរលាក់ទុកក្នុងខ្លួន អំឡុងពេលនៃការ
ឆ្លៀតឧកាសធ្វើជាផ្លាស់ប្តូរសម្លៀកបំពាក់៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ​singaporeseen


Tags: international news strange entertainment