ព័ត៌មានកំសាន្ត ៖ ពាក្យថាស្នេហាពេលខ្លះគឺត្រូវលះបង់ដើម្បីមនុស្សដែលយើងស្រលាញ់ ទើបអាចនិយាយបានថាគឺជាស្នេហាមួយដែលពិតប្រាកដ ព្រោះសេចក្តីស្រលាញ់គឺជាការលះបង់ ។
ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយនិងការលះបង់របស់ តារាសម្តែងថៃ លោក Sean Jindachot ថាតើគាត់បានលះបង់អ្វីខ្លះដើម្បីមនុស្សដែលគាត់ស្រលាញ់ ព្រោះមិនចង់ឃើញនាង Ester Supreeleela លំបាកដោយសារតែគាត់ ។
ដោយយោងតាមការបកស្រាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា លោក Sean Jindachot គឺជាអតីតមិត្តប្រុសរបស់នាង Ester Supreeleela ហើយអ្នកទាំងពីរត្រូវបានបែកគ្នាដោយសារតែខាងស្រីមិនចូលចិត្តរូបលោក ។ ដោយសារតែស្តាប់តាមគ្រួសារទើបនាង Ester សម្រេចចិត្តបែកពីមិត្តប្រុសនិងងាកទៅចាប់អារម្មណ៍ជាមួយនិងមនុស្សដែលគ្រួសាររៀបទុកឲ្យ ។
ប៉ុន្តែមួយរយៈពេលមុននេះ តួឯកប្រុសស្រីក្នុងរឿង "កូនក្រមុំបណ្តុល" ត្រូវបានអ្នកដឹកនាំរឿងចាប់ដៃគូឲ្យថតរឿងថ្មីមួយទៀតជាមួយនិងគ្នា រហូតធ្វើឲ្យភាពស្និទ្ធិស្នាលជាមួយគ្នាខ្លាំង ទើបធ្វើឲ្យមនុស្សប្រុសដែលគ្រួសារគ្រោងទុកឲ្យកើតមានចិត្តប្រច័ណ្ឌ ។ ក្រោយបានលឺដំណឹងនេះហើយ លោក Sean ក៏បានចេញមុខប្រកាសបដិសេដរាល់គ្រប់កម្មវិធី ឬ ស្ពត ពាណិជ្ជកម្មទាំងអស់ដែលត្រូវឲ្យចាប់ដៃគូជាមួយនិងនាង Ester ព្រោះមិនចង់ឃើញនាងមានបញ្ហាជាមួយនិងគ្រួសារនិងសង្សារថ្មី ដែលគ្រួសាររបស់ស្រលាញ់និងពេញចិត្តបុរសម្នាក់នោះ ៕
-ចុចអាន ៖ ជាការពិតទេដែលនាង Esther ត្រលប់ទៅសាងស្នេហ៍ចាស់ ធ្វើឲ្យមិត្តប្រុសថ្មីខូចចិត្ត?
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar