ថ្ងៃនេះ សារព័ត៌មានរបស់អង់គ្លេស Mail Online បានចុះផ្សាយព័ត៌មានថ្មីមួយ ស្តីអំពីការទិញ
ដូរកីឡាករ របស់ក្រុម Manchester United ។ អ្នកដឹកនាំថ្មីលោក David Moyes មានទំនុកចិត្ត
ជាខ្លាំង ក្នុងការនាំយក Cesc Fabregas ពី Barcelona និង Lewandowski ពី Dortmund មក
ចូលរួមនៅទឹកដី Old Trafford មុនពេលចាប់ផ្តើម បើកការហ្វឹកហាត់ថ្មី ។
Old Trafford បានបើកទ្វារចាំស្វាគមន៍សំរាប់ Cesc Fabregas និង Lewandowski ជានិច្ច ។
កំពូលតារាបាល់ទាត់ទាំង ២ នេះក៏ធ្លាប់ បានបញ្ចេញអារម្មណ៍ថា ចង់ផ្លាស់ប្តូរទៅលេងនៅ
ក្របខណ្ឌអង់គ្លេសផងដែរ ទើបធ្វើអោយក្រុម Manchester United កាន់តែមានទំនុកចិត្តក្នុង
ការនាំយក កីឡាករទាំង ២ នេះ ។
ថ្មីៗនេះក្រុម Borussia Dortmund បានប្រកាសថា នឹងមិនលក់ Lewandowski អោយទៅក្រុម
Bayern Munich ឡើយទោះជាចំនួនទឹកប្រាក់ ថ្លៃយ៉ាងណាក៏ដោយ ។ ដូចនេះហើយ បើសិន
ជា Lewandowski ចង់ចាកចេញពីក្របខណ្ឌ Bundesliga នោះមានតែក្រុម Manutd ទេដែល
សាកសមសំរាប់រូបគេ ។ ក្រុម Manchester United នឹងចំណាយ ២៥,៥ លានផោនសំរាប់នាំ
យក Lewandowski ដោយកាលពីរដូវកាលមុនក្រុម Manchester United អោយតំលៃត្រឹមតែ
១៨ លានផោនប៉ុណ្ណោះ ទើបមិនអាចយក Lewandowski បានកាលពីរដូវកាលមុន ។
ចូលមកដល់ Cesc ដែលកំពុងតែមានបញ្ហា មិនអាចគ្រប់គ្រងតំណែងលេង របស់ខ្លួនក្នុងក្រុម
Barcelona ។ Cesc កំពុងតែស្ថិតក្នុងដំណាក់កាល ពិភាក្សាជាមួយនិងគ្រូបង្វឹក Tito ថាតើគេ
អាចលេង ដំណែងរបស់គេបានទេ ។ ដោយសារតែមូលហេតុនេះហើយ ទើបធ្វើអោយ Cesc
ចង់ចាកចេញ ។ ប្រសិនបើ Manchester United អោយតំលៃមួយសមស្រប Cesc នឹងចាក
ចេញពី Barcelona ទៅកាន់ ទឹកដី Old Trafford ក្រុម Manchester United ។
គួរបញ្ជាក់ផងដែរថា David Moyes កំពុងតែប្រញ៉ាប់ប្រញ៉ាល ក្នុងការបំពេញចន្លោះប្រហោង
និង ពង្រឹងគ្រឹះរបស់ក្រុម Manchester United ហើយក៏ត្រូវដោះស្រាយបញ្ហាជាមួយ Rooney
និង Nani ក្នុងការចាកចេញផងដែរ ៕
ដោយ ៖ កុសល
ប្រភព ៖ 24h