CamNews

កីឡាអន្តរជាតិ 

មនុស្សជាច្រើន កំពុងតែសប្បាយចិត្ដ លើគំនរទុក របស់គាត់

ព័ត៌មានកីឡា៖ លោក Jose Mourinho ដែលជាងថ្នាក់ដឹកនាំក្លឹ​ប Chelsea បានអះអាងប្រាប់អ្នកសារព័ត៌មានថា មនុស្សជាច្រើនសប្បាយចិត្ដនឹងមើលឃើញការបរាជ័យរបស់គាត់ ក្រោយពីត្រូវ Everton ផ្ដួល​កាលពីថ្ងៃសៅរ៍ ក្នុងលទ្ធផល ពិន្ទុ ៣-១ ក្នុងពហុកីឡរដ្ឋាន Goodison Park ។ 

ក្លឹប Everton កាលពីយប់ថ្ងៃសៅរ៍ បានលត់ Chelsea យ៉ាងចាស់ដៃក្នុងទឹកដីរបស់ខ្លួន ក្រោមលទ្ធផលពិន្ទុ ៣-១ ដោយកីឡាករ ​Steven Naismith ជាអ្នកស្វែងរកគ្រាប់បាល់ hat-trick ចំនួន ៣គ្រាប់ម្នាក់ឯង។ Everton បានទម្លាក់ Chelsea ឲ្យធ្លាក់មកស្ទើរតែបាតតាង ជាមួយនឹងការចាប់ផ្ដើម រដូវកាល Premier League យ៉ាងរដេបរដុប​។​ Chelsea បន្ទាប់ពីចាញ់ Everton នឹងត្រូវប្រឈមមុនជាមួយ​ក្លឹប Maccabi Tel Aviv របស់ប្រទេស អ៊ីស្រ្ដាអែល​ នៅថ្ងៃពុធខាង​មុខនេះ ក្នុងព្រឹត្ដិការណ៍ Champions League ដោយទទួចទាំងសង្ឃឹមទុកមុន​ថា នឹងអាចដណ្ដើមបានជោគ​ជ័យ ស្រងមុខមាត់ឡើងវិញ។ 

លោក Jose Mourinho បានថ្លែងប្រាប់អ្នកសារព័ត៌មាន BBC ថា គាត់បានដឹងជាយូរមកហើយ ដែលមានមនុស្សជាច្រើនសប្បាយចិត្ដនឹងលទ្ធផលបរាជ័យរបស់ខ្ញុំ ប៉ុន្ដែ ខ្ញុំមិនតូចចិត្ដនោះទេ ដែលទទួលលទ្ធផល​បែបនេះ ខ្ញុំដឹងពីសមត្ថភាពរបស់ក្រុមខ្ញុំព្រោះខ្ញុំតែងតែនៅក្បែពួកគេជានិច្ច ។ នេះគឺជាបទពិសោធន៍លើក​ទី១ របស់គាត់ ហើយដែលជួបរឿងបែបនេះ ប៉ុន្ដែគាត់នៅតែរំពឹងទុកថា​គាត់នឹងអាចពង្រឹងសមត្ថភាពក្រុម​​ឡើងវិញ ហើយខ្លាំងជាមុនទៅទៀត។ 

គូសបញ្ជាក់ផងដែរថា Chelsea កាលពីរដូវមុន ធ្លាប់បានផ្ដួល Everton ក្នុងលទ្ធផលពិន្ទុ ៦-៣ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Chelsea Jose Mourinho