CamNews

ភាពយន្ត 

ការប្រកួតជិះស្គីក្តាររបស់អ្នកគាំទ្ររឿង Ninja Turtles​ បានប្រមួលផ្តុំមនុស្សជាច្រើនឲ្យមកទស្សនានៅឯ TK

23 ឧសភា - នៅល្ងាចថ្ងៃអាទិត្យកន្លងទៅនេះ យើងបានឃើញថាមានមនុស្សជាច្រើនបានមកចូលរួមទស្សនាការប្រកួតជិះស្គីក្តារនៅឯ Tk Avenue​ ក្នុងនោះក៏មានការចូលរួមពីសំណាក់យុវជនជាច្រើនផងដែរ។ ក្នុងនោះមានការប្រកួតពីរប្រភេទទី១គឺការប្រកួតអ្នកដែលអាចក្រឡាប់ក្តារស្គីរបស់ខ្លួនបានច្រើនជាងគេ និងទី២គឺការប្រកួតអ្នកដែលអាចជិះរំលងបានខ្ពស់ជាងគេ អ្នកដែលទទួលបានជ័យជំនះនឹងទទួលបានកាដូពីដៃគូសហការដូចជា Legend Cinemas, 10K Skate-Shop, Bread Talk, Mountain Dew និង TK Avenue​។ ពិសេសជាងនេះទៅទៀត ហ្វេនទាំងអស់គ្នាក៏អាចចូលរួមទស្សនាបានដោយសេរីថែមទាំងអាចចូលរួមលេងហ្គេមដើម្បីឈ្នះរង្វាន់ថែមទៀតផង។​ លើសពីនេះទៅទៀត យើងក៏មានការចែកជូននំបុ័ង Bread Talk និងភេសជ្ជៈ Mountain Dew ដល់អ្នកនៅទីនោះ។ គួរបញ្ជាក់ថា ការប្រកួតនេះគឺជាលើកទី២ហើយ ដែលលើកទី១បានធ្វើឡើងកាលពីឆ្នាំ២០១៤។




ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយ រឿងនិនចាអណ្តើតនេះបានចេញនូវភាគទី១កាលពីឆ្នាំ២០១៤ ហើយឥឡូវនេះបានវិលត្រឡប់មកវិញជាមួយនឹងភាគ២ដែលមានចំនងជើងថា “និនចារអណ្តើត ពីស្រមោលទៅវីរៈបុរស” ដែលនឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី១ មិថុនានេះតទៅហើយ។ រឿងនេះធ្លាប់មានចាក់បញ្ចាំងជាគំនូរជីវចលដែលធ្វើឲ្យយុវជនជាច្រើននឹកឃើញកាលពីកុមារភាពរបស់ខ្លួនដែលអង្គុយមើលរបស់ភ្លេចបាយភ្លេចទឹក។






សរសេរដោយLy Montha


Tags: Westec Movie Eddie The Eagle Ninja Turtles