អន្តរជាតិ ៖ តាមការអោយដឹងពីភ្នាក់ងារដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បានអោយ
ដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍ ទី៤ ខែតុលា ម្សិលមិញនេះ មានគ្រោះថ្នាក់ធម្មជាតិរអិលមួយកន្លែង
បានកើតឡើង នឹងបានសម្លាប់សិស្សលាលាបឋមសិក្សា ចំនួន ១៨ នាក់ ស្របពេលដែលច្រើន
នាក់ផ្សេងទៀត បានបន្តបាត់ខ្លួននៅឡើយ។
លើសពីនេះទៅទៀត របាយការណ៍ដដែល បានបន្ថែមអោយដឹងផងដែរថា គ្រោះធម្មជាតិរអិល
បាក់ដីមួយនេះ បានកើតឡើងនៅឯខេត្តYunnan ដែលស្ថិតនៅភាគនារតីប្រទេសចិន ស្របពេល
ដែល ក្រុមភ្នាក់ងារមានសមត្តកិច្ច ដែលបានចុះធ្វើអន្តរាគមន៍ភ្លាមៗ បានអះអាងថា មកទល់នឹង
ពេលនេះ សាកសពសិស្សសាលាបឋមសិក្សា ចំនួន ១០ រូបត្រូវបានគេរកឃើញហើយ។
គួររំឮកផងដែរថា ក៏នៅមានមនុស្សមួយចំនួនផ្សេងទៀត នៅតែបន្តបាត់ខ្លួនផងដែរ ស្របពេល
ដែលមនុស្សរាល់គ្នា ក៏ដូចជាភ្នាក់ងារមានសមត្តកិច្ចបានបញ្ជាក់ថា សង្ឃឹមថាពួកគេនៅរស់រាន
មានជីវិតទៅចុះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ News