CamNews

តារា 

សោភ័ណ្ឌ លីនដា ជះលុយ​ជាង​៣ពាន់ដុល្លារ​ ធ្វើ​ខួបកំណើត​ធំ​ជាងមុន​ ក្រោយ​ចែកផ្លូវគ្នា​ដើរ​ជាមួយ​ សង្សារ

ភ្នំពេញ៖ នេះមិនមែនទើបតែ ជាលើទីនោះទេ សម្រាប់តារាសម្តែងវ័យក្មេងកំពុងទាញ បានទីផ្សារសម្តែងល្បី ឈ្មោះ កញ្ញា សោភ័ណ្ឌ លីនដា ដែលបានរៀបចំពិធី ជួបលៀងខួបកំណើតបង្គ្រប់ អាយុ២២ឆ្នាំ យកលេខហុងស៊ុយ ខណៈកាលពីឆ្នាំមុន នាងបានរៀបចំធ្វើពិធីនេះ ម្តងរួចមកហើយ តែ

កាលនោះ នាងមិនបានធ្វើធំដុំដូចឆ្នាំនេះឡើយ ពោលគឺឆ្នាំនេះ នាងហៅភ្ញៀវនឹងចំណាយលុយច្រើនជាងឆ្នាំ កន្លងមក។
ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥កញ្ញា សោភ័ណ្ឌ លីនដា បាននិយាយថា នេះជាឆ្នាំទី២ហើយ ដែលនាងបានរៀបចំធ្វើពិធី ជប់លៀងខួបកំណើត គ្រប់អាយុ២២ឆ្នាំ។ ប៉ុន្តែឆ្នាំនេះ រៀបចំធ្វើមានលក្ខណៈធំជាងឆ្នាំមុន ព្រោះម្តងនេះការចំណាយលុយ ក៏ច្រើន ជាពិសេសចំនួនភ្ញៀវ ដែលនឹងត្រូវអញ្ជើញចូលរួមក៏មានច្រើនផងដែរ គឺមានរហូតជាង២០តុឯណោះ។

កញ្ញា សោភ័ណ្ឌ លីនដា បាននិយាយទៀតថា ពិធីខួបកំណើតរបស់នាង នៅយប់ថ្ងៃទី៨ ខែសីហា នេះគឺរៀបចំធ្វើឡើងនៅទីតាំងកន្លែងចាស់ កាលពីឆ្នាំទៅ គឺហាងរបស់តារាសម្តែងអ្នកនាង សារ៉ាយ សក្ខណា ស្ថិតនៅម្តុំទួលគោកហើយ ក្នុងពិធីនេះ នាងក៏បានអញ្ជើញតារាសម្តែង និង ចម្រៀងចូលរួមច្រើន ជាងឆ្នាំមុនផងដែរ។

តារាសម្តែងកញ្ញា សោភ័ណ្ឌ លីនដា បានបន្ថែមថា សម្រាប់ឆ្នាំនេះ នាងបានចំណាយលុយជាង៣ពាន់ដុល្លារ ជាលុយផ្ទាល់ខ្លួន នឹងបានមកពីគ្រួសារខ្លះ ដើម្បីរៀបចំធ្វើពិធីនេះ ឲ្យមានបរិយាកាសអ៊ូអរ សប្បាយរីករាយខ្លាំងជាងឆ្នាំមុន។

ទោះបីជាយ៉ាងណា សម្រាប់កញ្ញា សោភ័ណ្ឌ លីដា ថ្មីៗនេះ ត្រូវបានគេដឹងថា ទើបតែជួបស្នេហ៍បែបបាក់ជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត លោក មករា ដែលជាអ្នកដឹកនាំសម្ដែង បទចម្រៀងនៅក្នុងផលិតកម្ម សាន់ដេ ដោយសារតែពួកគេទាំងពីរអះអាងថា សុទ្ធតែគ្មានវេលាសម្រាប់ស្នេហាដូចៗគ្នា ។ ប៉ុន្តែអ្វីដែលគេសង្ស័យ ក្នុងរឿងបែកបាក់នេះ គឺអាចមានអ្នកទី៣ ចូលជ្រែកបំបែកស្នេហ៍ ខណៈដែលកញ្ញា សោភ័ណ្ឌ លីដា នាពេលកន្លងមក តែងតែលេចឮថា មានបុរសសម្បូរទ្រព្យ តាមស្រឡាញ់ហួងហែងជាហូរហែ ទើបធ្វើឲ្យស្នេហាបែបភ្លើងចំបើងមួយនេះ ជួបនូវភាពផុយស្រួយ ក្នុងរយៈពេលដ៏ខ្លី៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh