អ្នកជំនាញខាងផាត់មុខ Michelle Phan អានអ៊ីម៉េលបណ្ដើរ ងូតទឹកបណ្ដើរ រីឯម្ចាស់ Starbucks
Howard Schultz នាំសត្វចិញ្ចឹមដើរលេង ចំណែក Warren Buffett ក្រោកពីគេងភ្លាមគឺអានកាសែត។
១. Howard Schultz
ប្រធាន និងជា CEO Starbucks និយាយថា ពេលព្រឹកគឺជាពេលហាត់ប្រាណ និងផឹកកាហ្វេ។
Howard Schultz ក្រោកពីគេង វេលាម៉ោង ៤និង៣០នាទីព្រឹក រួចនាំសុនក ៣ក្បាល ទៅដើរលេង។
ក្រោយមក លោកបន្តជិះកង់ដើម្បីហាត់ប្រាណ បន្ទាប់មកលាយកាហ្វេផឹកជាមួយប្រពន្ធ។
២. Richard Branson
នៅក្នុងអត្ថបទមួយនៅលើ blog របស់ខ្លួន កាលពីឆ្នាំ ២០១៤ ម្ចាស់ Virgin Group ឱ្យដឹងថា ៖ “ក្នុង
រយៈពេលជាង ៥០ឆ្នាំនៃការធ្វើជំនួញ ខ្ញុំបានសិក្សាឃើញថា បើសិនឆាប់ក្រោកពីគេង ខ្ញុំនឹងធ្វើ
បានការងារជាច្រើនក្នុងមួយថ្ងៃ និងក្នុងមួយជីវិត”។ មហាសេដ្ឋី Richard Branson តែងក្រោកពី
គេងនៅវេលាម៉ោង ៥ រួចអានកាសែត ឆ្លើយតបអ៊ីម៉េល រៀបចំការងារក្នុងមួយថ្ងៃ និងហាត់ប្រាណ។
៣. Michelle Phan
អ្នកជំនាញខាងផាត់មុខដើមកំណើតវៀតណាម Michelle Phan យល់ថា ព្រឹកព្រលឹមគឺជាពេល
ដែលយើងអាចធ្វើកិច្ចការបានជាច្រើន។ Michelle Phan ឆែកអ៊ីម៉េលក្នុងពេលងូតទឹក និងហាត់
ប្រាណទន្ទឹមនឹងដុសធ្មេញ។
៤. Warren Buffett
ឆ្នាំ ២០០៧ មហាសេដ្ឋីផ្នែកវិនិយោគ Warren Buffett ធ្លាប់បានឱ្យដឹងថា លោកបានអានយ៉ាង
ច្រើន។ រៀងរាល់ព្រឹក លោកតែងតែចាប់ផ្ដើមដោយការអានកាសែត Wall Street Journal រួច
USA Today, Forbes, Financial Times និង New York Times។
៥. Mark Cuban
មហាសេដ្ឋីវិនិយោគ និងជាតារាសកម្មវិធីផ្ដល់ទុនដើម្បីបើកមុខរបរ Shark Tank ព្រឹកណាក៏ធ្វើការ
នៅពេលកំពុងនៅលើគ្រែ។ លោក Mark Cuban ថ្លែងថា ៖ “ការងារគឺជាឱសថសម្រាប់ពេលព្រឹក
របស់ខ្ញុំ។ ខ្ញុំក្រោកពីគេងគឺធ្វើការភ្លាម”។
៦. Ursula Burns
ប្រធាន និងជា CEO Xerox ក្រោកពីគេងម៉ោង ៥ និង ១៦នាទី រួចចាប់ផ្ដើមឆែកអ៊ីម៉េល។ លោក
ស្រី Ursula Burns ក៏មានកម្មវិធីហាត់ប្រាណពីរដងក្នុងមួយសប្ដាហ៍ នៅវេលាម៉ោង ៦ព្រឹក។
៧. Jack Dorsey
សហស្ថាបនិករបស់ Twitter ក្រោកពីគេង នៅម៉ោង ៥ព្រឹក រួចអង្គុយសមាធិ ៣០នាទី។ ក្រោយមក
គាត់រត់ចម្ងាយជិត ១០គីឡូម៉ែត្រ និងផឹកកាហ្វេមួយកែវ។
៨. Arianna Huffington
មហាសេដ្ឋីទូរគមនាគមន៍ Arianna Huffington តែងតែហាត់យ៉ូហ្គា និងអង្គុយសមធិនៅពេលព្រឹក។
លោកស្រីធ្លាប់ថ្លែងថា ដើម្បីមានពេលព្រឹកដ៏ល្អ មនុស្សត្រូវតែគេងឱ្យបានគ្រប់គ្រាន់។
ប្រែសម្រួល ៖ តារា
ប្រភព ៖ cnbc