ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ក៏ព្រោះតែគាត់បានហួចឮ នៅតាមទី
សាធារណៈជារឿយៗ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញផ្សាយ
ដោយគេហទំព័របរទេស spy កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ។
គួរបញ្ជាក់ផងដែរថា បុរសម្នាក់នោះមានឈ្មោះថា Robert Smith មកពីប្រទេសប៉ូឡូញត្រូវ
បានចាប់ឃាត់ខ្លួន នៅឯទឹកដីសហរដ្ឋអាមេរិក ក្នុងតំបន់ Old Port ក្រោយពីមានការចោទ
ប្តឹងពីសំណាក់អ្នករកស៊ីក្នុងស្រុក ស្របពេលដែលជារឿយៗ គាត់តែងតែហួចឮៗ នៅក្នុង
តំបន់មួយនេះ។
ដោយឡែក បើយោងតាមសម្តីជនជាប់ចោទ វ័យ ៣២ ឆ្នាំរូបនោះវិញ បានបញ្ជាក់អោយ
ដឹងថា គាត់មិនមានបំណងបង្កជាទុក្ខទោម្នេញនោះទេ តែគ្រាន់តែសង្ឃឹមថា អ្នករាល់គ្នា
នឹងភាពស្នាមញញឺម បន្ទាប់ពីបានឮសម្លេងហួចរបស់គាត់។
លើសពីនេះទៅ ប្រភពដដែលបានបន្ថែមថាបន្ទាប់ពីមានការចោទប្តឹងពីសំណាក់អ្នករកស៊ី
ក្នុងតំបន់នោះ បានអោយដឹងថា គាត់ត្រូវបានចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន ដោយការ
ព្រមានត្រូវបានធ្វើឡើង មិនអោយមានការហួចនៅតាមទីសាធារណៈ៕
ដោយ ៖ ពិសី
ប្រភព ៖ spy