CamNews

មិនគួរឲ្យជឿ 

ឆ្កែមួយក្បាល ទទួលបានមេដាយមាស ព្រោះនោមដាក់ គ្រាប់បែក រំលត់មិនអោយផ្ទុះ

ស្ទើរតែមិនគួរអោយជឿ ៖ ឆ្កែមួយក្បាល បានទទួលមេដាយមាស បន្ទាប់ពីវាបានស្ទុះរត់ទៅ
នោម ពីលើគ្រាប់បែករៀបនឹងផ្ទុះ​​   ដើម្បីរំលត់វា​ អំឡុងពេលនៃការបោសសម្អាតផ្ទះ នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។

ឆ្កែមួយក្បាលនេះ មានឈ្មោះថា Juliana បានកើតនៅក្នុងប្រទេសដាណឺម៉ាក បានចេញធ្វើ
សកម្មភាពខាងលើនេះភ្លាមៗ     ខណៈពេលដែលគ្រាប់បែកមួយនេះ  បានធ្លាក់ចុះពីលើដំ
បូលផ្ទះម្ចាស់របស់វា កាលពីឆ្នាំ ១៩៤១ ។ លុះមកដល់ឆ្នាំ  ១៩៤៤ វាក៏បានទទួលមេដាយ
មួយផ្សេងទៀត   ខណៈពេលដែលព្យាយាមព្រុសអោយជាសញ្ញាដល់ក្រុមអតិថិជន ដែល
មិនបានដឹងថា ហាងមួយកន្លែងនោះ ក៏កំពុងតែកើតមានគ្រោះអគ្គីភ័យ ។

គួររំឭកផងដែរថា​ មកទល់នឹងបច្ចុប្បន្ននេះ    មេដាយ  ក៏ដូចជារូបគំនូឆ្កែគំរូមួយក្បាលនេះ
ត្រូវបានគេដាក់ដេញថ្លៃ បានតម្លៃដល់ទៅ ១,១០០ផោនឯណោះ លើសពីការរំពឹងទុកដល់
ទៅ ១៨ ដងឯណោះ ពោលគឺជាដំបូងសង្ឃឹមថា នឹងដាក់ដេញថ្លៃបានត្រឹមតែ ៦០ ផោន។

ដោយឡែក បើយោងតាមសម្តីលោក Philip Taubenheim ជាអ្នកដេញថ្លៃមួយរូបដែលបាន
ចូលរួមការដេញថ្លៃលើកនេះនៅឯសាលដេញថ្លៃ Wotton Auction Rooms ស្រុក Glouces-
tershire ប្រទេសអង់គ្លេស    បានគូសបញ្ជាក់អោយដឹងថា  ​វត្ថុដែលបានដាក់ដេញថ្លៃទាំង
ពីរនេះ ពិតជាបានបង្កប់នូវអត្ថន័យជ្រាលជ្រៅជាខ្លាំង។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ឆ្កែគំរូមួយក្បាលនេះ ត្រូវបានស្លាប់បាត់
បង់ជីវិត កាលពីឆ្នាំ ១៩៤៦ ក៏ដោយសារតែមានការបំពុលថ្នាំពុល៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ស្រឡាំងកាំងហួស ខណៈឃើញពស់ វារចេញពីបំពង់លូ សំដៅចូលផ្ទះ (មានវីដេអូ)
- ល្បីពេញទំព័រសារព័ត៌មាន ពិភពលោក វ័យទើប ៥ ឆ្នាំ ក្លាយជាអ្នកបើកយន្តហោះ ក្មេង
បំផុត (មានវីដេអូ)

- ហេតុតែស្រឡាញ់ការងារពេក ពេលស្លាប់ទៅ អោយគេដង្ហៃសព ដោយប្រើរថ យន្តត្រាក់
ទ័រ

ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ

 




Tags: WWII bomb dog lightning Blitz