CamNews

មិនគួរឲ្យជឿ 

ល្បីពេញទំព័រសារព័ត៌មាន ពិភពលោក វ័យទើប ៥ ឆ្នាំ ក្លាយជាអ្នកបើកយន្តហោះ ក្មេងបំផុត (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ ក្មេងប្រុសតូចវ័យ ទើបតែ ៥ ឆ្នាំម្នាក់ ត្រូវបានគេអះអាងអោយដឹង
ថា បានក្លាយជាបេក្ខភាពអ្នកបើកយន្តហោះវ័យក្មេងជាងគេបំផុត នៅលើសកលលោក នេះ
បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស spy ។

ក្មេងប្រុសតូចវ័យ ៥ ឆ្នាំរូបនេះមានឈ្មោះ He Yide និងមានឈ្មោះហៅក្រៅថា Duoduo មក
ពីក្រុង Nanjing ខេត្ត Jiangsuភាគខាងកើតប្រទេសចិន បានបំបែកឯកទគ្គកម្មដោយបង្កើត
បាននូវស្នាដៃថ្មី នោះគឺ ការបើកយន្តហោះបានដល់ទៅ ៣៥ នាទី នៅពីលើឧទ្យានជាតិសត្វ
ព្រៃទីក្រុងប៉េកាំង (  Beijing Wildlife Park​​​ ​) កាលពីថ្ងៃ​   សៅរ៍កន្លងទៅ ត្រូវនឹងថ្ងៃទី ៣១ ខែ
សីហា ។


ទន្ទឺមនឹងការបើកយន្តហោះធន់តូច Bee 3 ដឹកអ្នកដំណើរមានទម្ងន់ជាង   ១០០ គ.ក ពីសំ
ណាក់ក្មេងតូចរូបនេះ គេក៏ឃើញមានគ្រូបង្រៀនបានធ្វើដំណើរអម  ជាមួយផងដែរ តែអ្វីៗ
ទាំងអស់ គឺស្ថិតនៅក្រោមការបញ្ជារបស់ក្មេងតូច។

យ៉ាងណាមិញ ឪពុករបស់ក្មេងតូចរូបនេះ ដែលមានឈ្មោះថា He   Liesheng ដែលត្រូវបាន
គេទទួលស្កាល់បរមងាថា 'Eagle Dad'   ក៏បានទទួលប្រជាប្រិយភាពផងដែរ  បន្ទាប់ពីបាន
សរសេរនូវសមិទ្ធផលស្នាដៃរបស់កូនប្រុស តូចរបស់ខ្លួនចូលទៅក្នុង  បណ្តាញទំនាក់ទំនង
សង្គមចិនWeibo បន្ទាប់ពីបានជំរុញទឹកចិត្តកូនខ្លួន អោយចូលរួមធ្វើភារកិច្ចដ៏ធំចម្បងមួយ
នេះ។

ជាការពិត កូនរបស់ខ្ញុំបាន ពិតជាទទួលបានជោគជ័យ ស្របពេលដែលករណីលើកនេះ គឺ
ជាការហោះហើរលើកដំបូងរបស់គេតែប៉ុណ្ណោះ ។ គេពិតជាគ្មានភាពភ័យខ្លាចអ្វីទាំងអស់។
គួរបញ្ជាក់ផងដែរថា Duoduo    បានឆ្លងកាត់វគ្គសិក្សារៀនបើកបរយន្តហោះក្នុងរយៈពេល
មួយខែ   ដែលមានតម្លៃសេវាដល់ទៅ  ៣០,០០០ យ័ន ឯណោះ  (30,000 yuan ( $4,901/
£3,150) ) ។

គួររំឭកផងដែរ កាលពីចុងឆ្នាំ ២០១២ ឪពុករូបនេះបានធ្វើអោយមានភាពចម្រូងចម្រាស់រួច
ម្តងមកហើយ ក្រោយពីវីដេអូបង្ខំកូនតូចរបស់ខ្លួន អាវ៉ង់ (press-ups) ​ខណៈមានព្រិលធ្លាក់
នោះចូលទៅក្នុងទំព័រ ​​​​​ Youtube  ​។  ​ខាងក្រោមនេះ   គឺជាវីដេអូ​ ដែល Duoduo អាចធ្វើការ
ហោះហើរបានដល់ទៅ ៣៥ នាទី ជ្រាបកាន់តែច្បាស់   តាមដានទស្សនាទាំងអស់គ្នាណា៎ ៖​


* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ហេតុតែស្រឡាញ់ការងារពេក ពេលស្លាប់ទៅ អោយគេដង្ហៃសព ដោយប្រើរថ យន្តត្រាក់ទ័រ
- លាន់លឺដូចរន្ទះ ខណៈគ្រាប់បែក ធ្លាក់ចេញពីយន្តហោះយោធា ដោយចៃដន្យ មកលើបារ
មួយកន្លែង

- ហេតុតែរន្ធត់ពេក សម្ងំលាក់ខ្លួនលើកោះ ដល់ទៅ ២ សប្តាហ៍ ព្រោះមិនចង់ក្លាយជា ចំណី
ក្រពើកំណាច

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ spy




Tags: youngest pilot He Yide Duoduo Nanjing China Viral video