ព័ត៌មានរូបភាព ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានរដ្ឋចិន ស៊ិន ហួរ អោយដឹងថា អំឡុងដើមសប្តាហ៍ ថ្ងៃច័ន្ទ ទី ១៧ សីហា ឆ្នាំ ២០១៥ នេះ គ្រឿងចក្រ ជាច្រើនគ្រឿងកំ ពុងតែប្រតិបត្តិការ រើកកាយ ក៏ដូចជាសម្អាត កំទេចកំទី ពីទីតាំងដើម ឃ្លាំង ស្តុកសារជាតិ គីមីគ្រោះ ថ្នាក់បំផុត ដែលឈានទៅដល់ វិនាសកម្មផ្ទុះឆេះ យ៉ាងសាហាវ នៅក្នុងទីក្រុង Tianjin កាលពីរាត្រី ថ្ងៃ ពុធកន្លងទៅ ។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្នភាព ថ្ងៃច័ន្ទ ដើមសប្តាហ៍ ទី ១៧ សីហានេះ ជនរងគ្រោះស្លាប់បាត់បង់ ជីវិត ដោយសារតែហេតុការណ៍ គ្រោះថ្នាក់ផ្ទុះឆេះ នៅ Tianjin នោះ បាន កើនឡើងដល់ ១១៤ នាក់ ហើយ បន្ទាប់ពី សាកសព ជនរងគ្រោះ ២ នាក់បន្ថែមទៀត ត្រូវបានរកឃើញព្រឹកថ្ងៃច័ន្ទនេះបើយោង តាមការគូសបញ្ជាក់ដោយផ្ទាល់សម្តីមន្រ្តីផ្លូវការ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ