រថយន្ត Honda Civic ត្រូវបានរចនាម៉ូដឡើង ខុសប្លែកពីគ្នា ពីមួយជំនាន់ ទៅមួយជំនាន់ កាន់តែមាន រូបរាងស្រស់ស្អាតនិងទាក់ទាញ ដើម្បីបំរើឱ្យទាន់តម្រូវការអ្នកប្រើប្រាស់នៅក្នុងសម័យកាលបច្ចុប្បន្ន ដ៏ទំនើបមួយនេះ។
រថយន្ត Honda Civic ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវតុបតែង និង រៀបចំឡើង យ៉ាងល្អប្រណិតទំាងរូបរាង ខាងក្នុង និង ខាងក្រៅ ផ្លាស់ប្តូរថ្មីទាំងស្រុង ប្លែក ទំនើប។ រថយន្ត Honda Civic ស៊េរីថ្មី បានបំពាក់ មកជាមួយនឹងកំលាំងម៉ាស៊ីន ៤ អាចបើកបរបានល្បឿន ១៣០ម៉ាយ/ម និង មានបំពាក់ដោយប្រព័ន្ធ បច្ចេកវិជា្ជដ៏ទំនើបជាច្រើនទៀតនៅខាងក្នុង ដែលបង្កើនភាពកាន់តែងាយស្រួលសំរាប់អ្នកប្រើប្រាស់ ក្នុងសម័យនេះ។
ការរចនាម៉ូដចុងក្រោយរបស់រថយន្ត Honda Civic ម៉ូដែលនេះមើលទៅផ្នែកខ្លះ មានរូបរាងប្រហាក់ ប្រហែលទៅនឹងរថយន្ត Toyota Camry ២០១២ ដូចជា ភ្លើងបំភ្លឺខាងមុខ ជាដើម គឺមានលក្ខណៈខុស គ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកស្តុបស៊ីញ៉ូខាងក្រោយ ស្រដៀងគ្នាទៅនឹងរថយន្ត Toyota Camry ២០១៣៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed