មិនគួរឲ្យជឿ ៖ កាលពីពេលថ្មីៗនេះ នៅប្រទេសចិនបាននាំគ្នាលេងហ្គេមប្លែកមួយ ដែលមិនគួរឲ្យជឿទាល់តែសោះ ដោយនៅក្នុងការប្រកួតប្រជែងនោះតម្រូវឲ្យ អ្នកចូលលេងទទួលទានម្ទេសច្រើនយ៉ាងច្រើនតាមដែលអាចធ្វើទៅបាន ។
មនុស្សក្មេងចាស់នាំគ្នាលេងហ្គេមញាត់ម្ទេសហើយ នៅក្នុងទឹកនោះវិញគឺជាទឹកម្រេច ។ គ្រាន់តែបានឃើញហ្គេមបែបនេះ ធ្វើឲ្យអ្នកទស្សនាព្រឺរោមយ៉ាងខ្លាំងជំនួសអ្នកដែលបានចូលជាមួយនឹងការប្រកួតប្រជែងមួយនេះ ។
ការប្រកួតនេះបានធ្វើឡើងនៅស្រុក Ningxiang នៃប្រទេស Hunan ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន ។
នៅក្នុងនោះផងដែរ ពួកគេថែមទាំងយកទឹកម្រេចនោះមកស្រោចលើមុខក្រោយពីទទួលទាន់ម្ទេសទៀតផង ព្រោះក្តៅក្រហាយខ្លាំងពេក ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ shanghaiist